Category: ព័ត៌មានជាតិ​

  • ប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ មានការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងរាជធានី និងខេត្ត

    ប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ មានការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងរាជធានី និងខេត្ត

    (ភ្នំពេញ)៖ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានបង្ហាញពីការសាទរយ៉ាងខ្លាំង ចំពោះការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បញ្ជាក់ថា នេះជាការចូលរួមដ៏មានតម្លៃ ព្រោះកីឡាចំបាប់ជាកីឡាប្រពៃណីមួយរបស់ខ្មែរដែលត្រូវបានថែរក្សារហូតដល់បច្ចុប្បន្ន។ កីឡាចំបាប់ក៏ជាកីឡាសក្ដានុពលមួយរបស់ជាតិ ដែលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កន្លងទៅ កម្ពុជាអាចដណ្ដើមបានមេដាយដល់ទៅ២០គ្រឿង។ ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានការចូលរួមពីក្លិបចំណុះក្រសួងស្ថាប័ន រាជធានី ខេត្តចំនួន ១៣ ដើម្បីប្រកួតប្រជែងលើ ១២វិញ្ញាសា ដែលក្នុងនោះបែងចែកជាវិញ្ញាសាបុរាណ និង សម័យ មានទាំងសម្រាប់បុរស និងនារី ។ ឆ្លងកាត់ការប្រកួតកន្លងមក ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេដែលមានមេដាយមាស៨ ប្រាក់៧ សំរឹទ្ធ១១ សរុប ២៦គ្រឿង។ ក្លិបកីឡាចំបាប់គិរីបារមីដំរីមានរិទ្ធ ឈរលេខ២ មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។ លេខ៣ ក្លិបកីឡាចំបាប់បារមីមេទ័ពម៉ឺនឯក មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។…

  • អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក​ស្លាប់​ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល ព្រមទាំងក្តារមឈូស១

    អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក​ស្លាប់​ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល ព្រមទាំងក្តារមឈូស១

    (ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​ និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕

  • ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោន

    ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោន

    (ភ្នំពេញ)៖ អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១ភាគរយ ដោយក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន ១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង ។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥កន្លងមក ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណាបានមានប្រសាសន៍ក្នុងពិធីនេះដែរថាទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗយើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា”៕

  • ឆ្នាំ ២០២៤ អាមេរិកខាតសេដ្ឋកិច្ចជាង ១ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    ឆ្នាំ ២០២៤ អាមេរិកខាតសេដ្ឋកិច្ចជាង ១ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានជួបគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុចំនួន ២៧លើកក្នុងឆ្នាំ ២០២៤ បណ្តាលឲ្យខាតបង់លុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA)។ គ្រោះមហន្តរាយទាំងនេះ បានបណ្តាលឱ្យអ្នកស្លាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ ៥៦៨នាក់ ដែលនេះជាចំនួនខ្ពស់បំផុតលើកទី៨ ទាក់ទិននឹងគ្រោះមហន្តរាយធម្មជាតិ ដែលបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចខ្ទង់រាប់ពាន់លានដុល្លារក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ។ ហើយការចំណាយសរុប គឺប្រហែល ១៨២.៧ពាន់លានដុល្លារ។ នេះបើយោងតាមការវិភាគប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិ ទទួលបន្ទុកព័ត៌មានបរិស្ថាន (NCEI) របស់រដ្ឋបាល NOAA។ ការបូកបន្ថែមព្រឹត្តិការណ៍ចំនួន ២៧លើកនៃឆ្នាំ ២០២៤ ទៅក្នុងកំណត់ត្រាដែលចាប់ផ្តើមនៅឆ្នាំ ១៩៨០ សហរដ្ឋអាមេរិកបានជះបប្រទះគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុចំនួន ៤០៣លើក ដែលការចំណាយលើការខូចខាតបុគ្គល បានឈានដល់ ឬលើសពី ១ពាន់លានដុល្លារ។ រីឯការចំណាយសរុប ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំង ៤០៣លើក មានលើសពី ២.៩១៥ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកព័ត៌មានបរិស្ថាន (NCEI)៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

    តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

    ភ្នំពេញ ៖ តារាសម្តែងហុងកុងដ៏ល្បី Michael Do Tai Yu និង Keith Mok ដែលដើរតួជា “Dynasty” ក្នុងរឿង “Come Home Love: Lo and Behold” កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យមកសម្តែងនៅក្លឹប W CLUB ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន std.stheadline.com បានឱ្យដឹងថា ថ្វីត្បិតតែពិភពខាងក្រៅមានការព្រួយបារម្ភ អំពីបរិស្ថានសុវត្ថិភាពក្នុងប្រទេសកម្ពុជាក៏ដោយ ក៏តារាហុងកុងទាំងពីរដួងនេះ នៅតែមកចូលរួមសម្តែងនៅភ្នំពេញពោរពេញដោយសំណើច និងទឹកចិត្តប្រកបដោយទំនុកចិត្ត ជាពិសេសបានបំបែកការរើសអើងជាច្រើន ជាមួយនឹងការធ្វើសកម្មភាពជាក់ស្តែងនានា។ ឆ្លើយតបនឹងក្តីកង្វល់សាធារណៈ កម្ពុជាមិនដូចពាក្យចចាមអារ៉ាមនោះទេ។ ថ្មីៗនេះ ឧប្បត្តិហេតុដែលតារាសម្តែងចិនដីគោក Wang Xing ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបាត់បង់ទំនាក់ទំនងនៅតំបន់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា បានធ្វើឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយ ហើយមនុស្សជាច្រើនមានការព្រួយបារម្ភ ជាពិសេសអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ នៅពេលដែលតារាហុងកុង Michael Do Tai Yu…

  • ឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិបំផ្លាញឡាវជាង ២៧០លានដុល្លារ ប៉ះពាល់មនុស្សជាង ២៧ម៉ឺននាក់

    ឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិបំផ្លាញឡាវជាង ២៧០លានដុល្លារ ប៉ះពាល់មនុស្សជាង ២៧ម៉ឺននាក់

    វៀងចន្ទ ៖ គ្រោះមហន្តរាយធម្មជាតិបានបង្កផលប៉ះពាល់ដល់ប្រជាជនឡាវចំនួន ២១៧,១៦៨នាក់ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការខូចខាតសរុបប្រហែល ២៧៩លានដុល្លារ។ ក្នុងឆ្នាំ ២០២៤ ប្រទេសឡាវបានជួបប្រទះនូវព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់ចំនួន ៦៩លើក មានដូចជាខ្យល់ព្យុះ ភ្លើងឆេះព្រៃ ផ្គររន្ទះ ទឹកជំនន់ ការបាក់ដី គ្រោះរាំងស្ងួត និងការរញ្ជួយដី។ ព្រឹត្តិការណ៍ទាំងនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥៨.៧៥៣គ្រួសារ ភូមិចំនួន ១,៧៣០ភូមិ និងស្រុក ១៤៧ស្រុក។ គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្ស ៥៨ នាក់រងរបួស ១៧ នាក់ស្លាប់ ផ្ទះ ៦.៤៣២ ខ្នងខូចខាតដោយផ្នែក និងជាច្រើនផ្សេងទៀតបានបំផ្លាញទាំងស្រុង នេះបើតាមទូរទស្សន៍កងទ័ពឡាវរាយការណ៍កាលពីថ្ងៃពុធ។ ទឹកជំនន់ និងការបាក់ដីបានធ្វើឱ្យខូចខាតផ្លូវជាតិចំនួន ៣២ ផ្លូវខេត្តចំនួន ៤៦ ផ្លូវស្រុកចំនួន ៨២ ផ្លូវជនបទចំនួន ១៩៥ ផ្លូវក្រុងចំនួន ៦ ស្ពានចំនួន ៣១ និងផ្លូវទឹកចំនួន ១០ ។ បន្ថែមលើនេះ ផ្ទៃដីចំនួន ៤១.០២៧ហិចតាត្រូវបានទឹកជំនន់ជន់លិច និងសត្វពាហនៈចំនួន…

  • Update: គិតមកត្រឹមវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២៥ នេះ លោកទៀង ចាន់សា អធិការខណ្ឌដូនពេញ បានប្រាប់កោះសន្តិភាពឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស៣នាក់បាន​ស្លា.,ប់ និងសន្ល.,ប់៦នាក់ ​នៅក្នុងហេតុការណ៍ប្រជា​ពលរដ្ឋជាច្រើននាក់ឈររង់ចាំអ្នកឧកញ៉ា១រូប ចែកអាំងប៉ាវ​ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ (ដោយ៖រដ្ឋា) (ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត​)
  • ឯកឧត្តម នេត្រ ភក្រ្តា៖ទិសដៅការងារឆ្នាំ២០២៥ក្រសួងនឹងបង្កើនល្បឿន ស្រួចស្រាល់ និងប្រកបដោយរឹងមាំ

    ឯកឧត្តម នេត្រ ភក្រ្តា៖ទិសដៅការងារឆ្នាំ២០២៥ក្រសួងនឹងបង្កើនល្បឿន ស្រួចស្រាល់ និងប្រកបដោយរឹងមាំ

    (ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ពីទិសដៅការងារថ្មីក្នុងឆ្នាំ ២០២៥ ព្រមជាមួយនឹង បង្ហាញពីការប្តេជ្ញាចិត្តពីការបង្កើនការងារ​អាទិ​ភាពក្នុងនេះដូចជាវិស័យព័ត៌មាន និង សោតទស្សន៍ ហើយនិងការងារដទៃ​ទៀតដោយបង្កើនល្បឿន ស្រួចស្រាល់ និងព្រមទាំងប្រាកដប្រជា។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងព័ត៌មានឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖សម្រាប់មូល​ដ្ឋានធំនៃការងារដែលក្រសួងត្រូវបំពេញនាឆ្នាំ២០២៥គឺក្រសួងនឹងបង្កើនល្បឿន។ យើងបានចាប់ហ្វ្រាំងនៅឆ្នាំ២០២៤ តែឆ្នាំ២០២៥គឺជាឆ្នាំបន្តដំណើរ ហើយ​នឹងចាប់ផ្តើមក្នុងល្បឿនមួយបន្តិចម្តងៗព្រមទាំងទៅមុខយ៉ាងល្អប្រសើរ ក្នុងនេះ​ការងារជាអាទិភាពទី១គឺកំណែទម្រង់ រដ្ឋបាលសាធារណៈ។ដោយក្រសួងនឹងផ្តោតសំខាន់ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងនេះដូចជាក្តោបលើការវិភាគមុខងារ ការបំពេញមុខការងារ ដែលខ្វះចន្លោះ ឬ មុខងារ​ដែលកើតថ្មី ស្របជាមួយនឹងបរិវត្តកម្មឌីជីថល និងការវិវឌ្ឍន៍របស់សង្គម ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់បន្ថែមថា”អញ្ចឹងហើយបានជាក្រសួងបានបំពាក់តួនាទីបន្ថែមទៅដល់ក្រសួងព័ត៌មាន​ ដែលការបំពាក់បន្ថែមនេះហើយវានឹង​លេច​ចេញជារូបរាងនៃតួនាទីគាំទ្រនូវមុខងារ គាំទ្រក្រសួង ទៅក្រសួងស្ថាប័ន ។ក្រសួងរបស់យើងមានមុខងារ២គឺមុខងារស្នូលគ្រប់គ្រង និងដឹកនាំ វិស័យ​ព័ត៌មាន និង សោតទស្សន៍នៅកម្ពុជា។មុខងារទី២គឺគាំទ្រ កិច្ចការសាធារណៈ​របស់ក្រសួង ស្ថាប័នដែលរួម មុខងារស្នូល និងមុខងារ គាំទ្រ។វាគឺជាយន្តការ​ដែលក្រសួងព័ត៌មានមានតួនាទី ការការពារនៃព័ត៌មាន និង សាធារណមតិ​ចំពោះរ​ដ្ឋាភិបាល ចំពោះរដ្ឋាភិបាល ហើយនិងប្រទេស”។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា…

  • យោធាអាមេរិកត្រៀមបញ្ជូនទាហានបន្ថែម ១.៥០០នាក់ទៅព្រំដែនដើម្បីទប់លំហូរជនអន្តោប្រវេសន៍ក្រោមបញ្ជាលោក Trump

    យោធាអាមេរិកត្រៀមបញ្ជូនទាហានបន្ថែម ១.៥០០នាក់ទៅព្រំដែនដើម្បីទប់លំហូរជនអន្តោប្រវេសន៍ក្រោមបញ្ជាលោក Trump

    សេតវិមានបាននិយាយកាលពីថ្ងៃពុធ ២២ មករាសប្ដាហ៍នេះថា យោធាអាមេរិកនឹងបញ្ជូនទាហានសកម្មចំនួន១.៥០០នាក់បន្ថែមទៀតទៅកាន់ព្រំដែនជាមួយម៉ិកស៊ិក ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យស្តីពីការធ្វើអន្តោប្រវេសន៍។ កងទ័ពបន្ថែមនឹងចូលរួមជាមួយទាហានសកម្មប្រហែល ២.២០០នាក់ និងទាហានឆ្មាំជាតិរាប់ពាន់នាក់រួចទៅហើយនៅតាមព្រំដែន។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក Trump មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាឱ្យទាហានចំនួន ៥.២០០នាក់ជួយធានាព្រំដែនជាមួយម៉ិកស៊ិក។ អតីតប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ក៏បានដាក់ពង្រាយទាហានសកម្មទៅព្រំដែនផងដែរ។ អ្នកនាំពាក្យសេតវិមានលោកស្រី ការ៉ូលីន លីវីត (Karoline Leavitt) បានប្រាប់អ្នកសារព័ត៌មានថា វិធានការនេះកើតឡើងពីសកម្មភាពមួយថ្ងៃរបស់លោកTrump ក្នុងការណែនាំក្រសួងការពារជាតិដើម្បីពង្រឹងសន្តិសុខមាតុភូមិដែលជាបេសកកម្មស្នូលរបស់ទីភ្នាក់ងារនេះ ។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះយោធាអាមេរិក ក៏អាចប្រើប្រាស់ដើម្បីនិរទេសជនអន្តោប្រវេសន៍ផងដែរ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តនៅឡើយទេ៕

  • ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

    ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

    ហ្សាកាតា ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ដីនៅក្នុងតំបន់នៃខេត្តជ្វាភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB)។ កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្ស ៣នាក់ទៀតត្រូវបានរកឃើញដោយក្រុមសង្គ្រោះដែលគាំទ្រដោយប៉ូលិស និងយោធា។ ប្រធានទីភ្នាក់ងារ BNPB លោក Suharyanto ដែលបានទៅទស្សនាទីតាំងកើតហេតុ បាននិយាយថា មនុស្ស ៧នាក់នៅតែបាត់ខ្លួន និង ១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះមហន្តរាយនេះ។ បច្ចុប្បន្នប្រជាជនជាង ១០០នាក់កំពុងជ្រកកោនក្នុងជម្រកបណ្ដោះអាសន្ន ខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Pekalongan ដែលជាទីក្រុងធំនៃខេត្តនេះ បានបង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ឥណ្ឌូនេស៊ី តែងតែជួបប្រទះនឹងគ្រោះមហន្តរាយឧតុនិយមក្នុងរដូវវស្សា។ តួយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ បានព្រមានថា ប្រទេសឥណ្ឌូនេស៊ីបានឈានចូលរដូវវស្សាហើយ ដោយកម្រិតទឹកភ្លៀងរំពឹងថា នឹងកើនឡើងពី ២០ភាគរយ ទៅ ៤០ភាគរយ ដោយសារតែបាតុភូតអាកាសធាតុ La Nina ខ្សោយ ដែលជាធម្មតានាំមកនូវលក្ខខណ្ឌអាកាសធាតុសើម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា