យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរួមគ្នារយៈពេលបីថ្ងៃជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដែលចាប់ផ្តើមនៅថ្ងៃពុធ (១៣ វិច្ឆិកា) នេះ ដោយមានយន្តហោះចម្បាំង និងយន្តហោះល្បាតសមុទ្រ ព្រមទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក ឈ្មោះ យូអេសអេស ចច វ៉ាស៊ីនតោន (USS George Washington)។
សមយុទ្ធព្រំដែនសេរីភាព ឬហៅថា Freedom Edge នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលយោធាកូរ៉េខាងត្បូងនិយាយថា ជាការគំរាមកំហែងពីកូរ៉េខាងជើង ដែលថ្មីៗនេះបានធ្វើការសាកល្បងមីស៊ីលអន្តរទ្វីប ICBM ដែលទាក់ទាញការថ្កោលទោសពីទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនឹងរួមបញ្ចូលយន្តហោះចម្បាំងពីកូរ៉េខាងត្បូង និងជប៉ុន រួមទាំងយន្តហោះល្បាតដែនសមុទ្រ ដូចជា USS George Washington ។
សមយុទ្ធត្រីភាគីនេះធ្វើឡើងបន្ទាប់ពីជុំទីមួយដែលបានកើតឡើងនៅដើមឆ្នាំនេះ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី ធ្លាប់បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងឆ្នាំ២០២៣ ដើម្បីរៀបចំសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំ៕
Leave a Reply