Author: Dol Pheakdey

  • មេយោធាមីយ៉ាន់ម៉ា ថា បោះឆ្នោត ជាផ្លូវដែលប្រជាជនជ្រើសរើស

    មេយោធាមីយ៉ាន់ម៉ា ថា បោះឆ្នោត ជាផ្លូវដែលប្រជាជនជ្រើសរើស

    ណៃពិដោ ៖ មេដឹកនាំរបបយោធា នៅប្រទេសមីយ៉ាន់ម៉ា បានអះអាង នៅថ្ងៃអាទិត្យនេះថា ការបោះឆ្នោត គឺជាផ្លូវដែលប្រជាជនប្រទេសមួយនេះ ជ្រើសរើស។ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯការិយាល័យបោះឆ្នោតមួយកន្លែង ស្ថិតក្នុងទីក្រុង មេនដាឡៃ អំឡុងពេលការបោះឆ្នោត ជុំចុងក្រោយ, លោក Min Aung Hlaing ប្រមុខដឹកនាំយោធា បានមានប្រសាសន៍ថា «ការបោះឆ្នោត របស់ប្រទេសនេះ គឺជាផ្លូវ ដែលប្រជាជនជ្រើសរើស»។ លោកបានបន្តថា «ប្រជាជនមីយ៉ាន់ម៉ា អាចគាំទ្រអ្នកណា ដែលពួកគេចង់គាំទ្រ»។ ការលើកឡើង របស់មេដឹកនាំ របបយោធាមីយ៉ាន់ម៉ា រូបនេះ បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ ក្នុងប្រទេស និងក្រៅប្រទេស ថា ដំណើរការបោះឆ្នោតនេះ គឺជាល្បិចកល ដើម្បីគ្រាន់តែប្តូរឈ្មោះ ពីការគ្រប់គ្រង បែបយោធា។ នៅថ្ងៃអាទិត្យ ទី២៥ ខែមករា នេះ, ប្រទេស មីយ៉ាន់ម៉ា បានបើកការប្រកួត ជុំចុងក្រោយ នៃការបោះឆ្នោត រយៈពេលមួយខែ។ ប្រជាជាតិ នៅអាស៊ីអាគ្នេយ៍…

  • នៅវៀតណាម មាសឡើងថ្លៃដល់ ៦ពាន់៦៤១ដុល្លារ ក្នុងមួយតម្លឹង

    នៅវៀតណាម មាសឡើងថ្លៃដល់ ៦ពាន់៦៤១ដុល្លារ ក្នុងមួយតម្លឹង

    ហាណូយ ៖ នៅប្រទេសវៀតណាម តម្លៃមាសបានឡើងថ្លៃដល់ ៦ពាន់៦៤១ដុល្លារអាមេរិក ក្នុងមួយតម្លឹង គិតត្រឹមថ្ងៃសៅរ៍ ទី២៤ ខែមករា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។ បើតាមប្រភព, ខណៈដែលអត្រាពិភពលោក បានឈានដល់កម្រិតថ្មីមួយ ចំពេលមានការព្យាករណ៍ថា តម្លៃមាសអន្តរជាតិ នឹងកើនឡើងលើសពី ៦,០០០ដុល្លារ នៅក្នុងប៉ុន្មានខែខាងមុខនេះ, ដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង ១.២២% ពោលគឺឡើងដល់ ១៧៤លាន៣សែនដុង ឬ ៦ពាន់៦៤១.២៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង ដែលជាកំណត់ត្រាថ្មីមួយ។ បើតាមប្រភពដដែល, តម្លៃមាសរបស់វៀតណាម បានកើនឡើង ១៤% ចាប់តាំងពីដើមឆ្នាំមក។ មាសនៅទូទាំងពិភពលោក បានបន្ថែមតម្លៃ ០.៩៦% ដែលជាចំណុចកំពូលថ្មីមួយ ហើយ ធនាគារ Bank of America បានបង្កើនគោលដៅតម្លៃមាស ដល់៦ពាន់ដុល្លារ ក្នុងមួយអោន ជាការកើនតម្លៃដ៏ខ្លាំងក្លាបំផុត នេះបើយោងតាម Kitco News។ មាសមួយតម្លឹង ស្មើនឹង…

  • កូនប្រុស ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឲ្យភ្ជាប់អ៊ីនធឺណិត ក្នុងប្រទេសឡើងវិញ

    កូនប្រុស ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឲ្យភ្ជាប់អ៊ីនធឺណិត ក្នុងប្រទេសឡើងវិញ

    តេហេរ៉ង់ ៖ កូនប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ ដែលក៏ជាទីប្រឹក្សារដ្ឋាភិបាលផងដែរនោះ បានអំពាវនាវ ឲ្យភ្ជាប់អ៊ីនធឺណិតឡើងវិញ ដោយព្រមានថា ការដាច់ ជាងពីរសប្តាហ៍ នៅទីនោះ នឹងធ្វើឱ្យអារម្មណ៍ប្រឆាំងរដ្ឋាភិបាល កាន់តែធ្ងន់ធ្ងរ។ កាលពីថ្ងៃសៅរ៍ លោក Yousef Pezeshkian ដែលឪពុករបស់ខ្លួន បានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ២០២៤ បាននិយាយថា «ការបិទអ៊ីនធឺណិត នឹងបង្កើតការមិនពេញចិត្ត និងពង្រីកគម្លាតរវាងប្រជាជន និង រដ្ឋាភិបាល…នេះមានន័យថា អ្នកដែលមិនមានអ៊ីនធឺណេតប្រើ និង អ្នកមិនពេញចិត្ត នឹងត្រូវបានរួមបញ្ចូលគ្នា ទៅក្នុងក្រុមតែមួយ នៃ អ្នកប្រឆាំងរដ្ឋាភិបាល»។ កូនប្រុស របស់លោក ប្រធានាធិបតី Masoud Pezeshkian រូបនេះ បាននិយាយថា ប្រសិនបើការតភ្ជាប់ មិនត្រូវបានស្តារឡើងវិញទេ ហានិភ័យបែបនេះ គឺធំជាងការវិលត្រឡប់ ទៅរកការតវ៉ា ទៅទៀត។ នេះបើតាមសំណេរ ដែលបង្ហោះ នៅក្នុងបណ្តាញសង្គម Telegram និង ត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA។ ប្រជាជនអ៊ីរ៉ង់ ជាង៩០លាននាក់…

  • អាមេរិក ថា រុស្ស៊ី និងអ៊ុយក្រែនបោះជំហានដ៏ធំ

    អាមេរិក ថា រុស្ស៊ី និងអ៊ុយក្រែនបោះជំហានដ៏ធំ

    អាប៊ុយដាប៊ី ៖ អាមេរិកបាននិយាយថា ជំនួបរវាងរុស្ស៊ី និងអ៊ុយក្រែន បានវិវឌ្ឍន៍ទៅមុខ ជាមួយនឹងការបោះជំហានដ៏ធំមួយ ហើយ គ្រោងនឹងជួបគ្នាម្ដងទៀត នៅសប្ដាហ៍ក្រោយ។ អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីរៀបចំ ជុំទីពីរ នៃ កិច្ចចរចាសន្តិភាពដោយផ្ទាល់ ខណៈដែលអាមេរិក ធ្វើជាឈ្មួញកណ្តាល។ មន្ត្រីអាមេរិកអះអាងថា មានការបោះជំហានដ៏ធំមួយ បន្ទាប់ពីកិច្ចប្រជុំ រយៈពេល២ថ្ងៃ ដែលរៀបចំធ្វើឡើង នៅក្នុងទីក្រុង អាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ កិច្ចចរចាត្រីភាគី នៅទីនោះ នឹងបន្តធ្វើបន្ថែមទៀត នៅថ្ងៃទី១ ខែកុម្ភៈ ដោយ មន្ត្រីអាមេរិកម្នាក់បាននិយាយបន្ថែម ថា «ខ្ញុំគិតថា ការរួមគ្នា ជាជំហានដ៏ធំមួយ…ខ្ញុំគិតថា វាជាការបញ្ជាក់អំពីការពិត ដែលវឌ្ឍនភាពជាច្រើន ត្រូវបានសម្រេច រហូតមកដល់ពេលបច្ចុប្បន្ន ក្នុងការកំណត់ព័ត៌មានលម្អិត ដែលត្រូវការ ដើម្បីឈានដល់ការសន្និដ្ឋាន»។ អ្នកចរចា រុស្ស៊ី និង អ៊ុយក្រែន ធ្លាប់បានជួបទល់មុខគ្នា នៅទីក្រុង…

  • វេណេស៊ុយអេឡា សម្លឹងឃើញពីផលិតភាពប្រេង នៅឆ្នាំនេះ

    វេណេស៊ុយអេឡា សម្លឹងឃើញពីផលិតភាពប្រេង នៅឆ្នាំនេះ

    ការ៉ាកាស ៖ ប្រធានក្រុមហ៊ុនប្រេងរដ្ឋ PDVSA បាននិយាយ កាលពីថ្ងៃសៅរ៍ ថា វ៉េណេស៊ុយអេឡា ចង់ជំរុញផលិតកម្មប្រេង យ៉ាងហោចណាស់ ១៨ភាគរយ នៅឆ្នាំនេះ តាមរយៈកំណែទម្រង់ ដែលនឹងបើកវិស័យប្រេង យ៉ាងពេញលេញ ដល់អ្នកវិនិយោគឯកជន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានស្នើឡើង នូវកំណែទម្រង់ច្បាប់ ហើយបានអនុម័ត ការពិគ្រោះនិងពិនិត្យនៅក្នុងសភា ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកវិភាគនិយាយថា កំណែទម្រង់ ដែលរំពឹងថា នឹងអនុម័តឆ្លងផុត នៅសប្តាហ៍ក្រោយ ត្រូវបានព្រាងឡើង នៅក្រោមសម្ពាធ ពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការវាយឆ្មក់ របស់យោធាអាមេរិក ដែលបានផ្តួលរំលំ ប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា។ ប្រធានក្រុមហ៊ុន PDVSA, លោក Hector Obregon បាននិយាយថា «យើងមានច្បាប់ … ដែលមិនទាន់សម័យ ជាមួយនឹងអ្វីដែលយើងត្រូវការជាឧស្សាហកម្ម»។ លោក…

  • កាណាដា ថា ខ្លួនមិនមែនរស់ ដោយសារអាមេរិកទេ

    កាណាដា ថា ខ្លួនមិនមែនរស់ ដោយសារអាមេរិកទេ

    អូតាវ៉ា ៖ នាយករដ្ឋមន្រ្តី កាណាដា លោក Mark Carney បានអះអាងថា ប្រទេសលោកមិនមែនរស់ ដោយសារអាមេរិកទេ។ ជាការឆ្លើយតបវិញ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានថ្លែង នៅវេទិកាសេដ្ឋកិច្ចពិភពលោក ថា កាណាដា រស់ដោយសារសហរដ្ឋអាមេរិក។ ថ្លែងចេញពីទីក្រុង Quebec កាលពីថ្ងៃព្រហស្បតិ៍, លោក Carney បានគូសបញ្ជាក់ថា «កាណាដាមិនមែនរស់ ដោយសារអាមេរិកឡើយ»។ ជាការលើកឡើង ភ្លាមៗ បន្ទាប់ លោក ត្រាំ បានបង្ហោះសារមួយ លើបណ្តាញ Truth Social ប្រកាសលុបចោលការអញ្ជើញឱ្យកាណាដា លែងឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលលោកប្រធានាធិបតីអាមេរិក ផ្តួចផ្តើមបង្កើតឡើង។ លោក ត្រាំ ក៏បានរិះគន់លោក Carney អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ ដោយអះអាង ថា លោក Carney ហាក់មិនដឹងគុណសោះ ហើយ ថា កាណាដាគឺរស់ដោយសារសហរដ្ឋអាមេរិក ហើយបានប្រាប់ឱ្យលោក…

  • Elon Musk ថា AI នឹងឆ្លាតជាងមនុស្ស ៥ឆ្នាំទៀត

    Elon Musk ថា AI នឹងឆ្លាតជាងមនុស្ស ៥ឆ្នាំទៀត

    ដាវ៉ូស ៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានអះអាងថា បញ្ញាសិប្បនិម្មិត ឬ AI អាចនឹងឆ្លាតជាងមនុស្ស ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ អំឡុងការបង្ហាញខ្លួន ជាលើកដំបូង នៅទីក្រុង ដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍, លោក Elon Musk ព្យាករណ៍ថា «ការរីកចំរើន នៃ បញ្ញាសិប្បនិមិត្ត នឹងមានម៉ូឌែល ដែលឆ្លាតជាងមនុស្ស នៅចុងឆ្នាំនេះ ហើយខ្ញុំនឹងនិយាយថា មិនលើសពីឆ្នាំក្រោយ»។ លោកបានបន្តទៀតថា «បន្ទាប់មក នៅឆ្នាំ២០៣០ ឬ ២០៣១, AI នឹងឆ្លាតជាងមនុស្សជាតិ ទាំងអស់ រួមគ្នា»។ នាយកប្រតិបត្តិក្រុមហ៊ុនឡានអគ្គិសនី Tesla និង យានអវកាស SpaceX រូបនេះ ក៏បាននិយាយ ទៅកាន់អ្នកចូលរួម អំពីការរីកចម្រើន នៃ មនុស្សយន្ត ផងដែរ ដោយអះអាងថា មនុស្សយន្ត…

  • វេណេស៊ុយអេឡា ដោះលែងអ្នកទោស ជាង៦០០នាក់

    វេណេស៊ុយអេឡា ដោះលែងអ្នកទោស ជាង៦០០នាក់

    ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា បាននិយាយ កាលពីថ្ងៃសុក្រ ថា មានអ្នកទោសជាង ៦០០នាក់ ត្រូវបានដោះលែង។ ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez អះអាងថា ចំនួនដោះលែងនេះ លើសពីការប៉ាន់ស្មាន ដោយក្រុមសិទ្ធិមនុស្ស ដែលកំពុងទាមទារឱ្យមានការរំដោះអ្នកទោសនយោបាយទាំងអស់។ នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការទម្លាក់ មេដឹកនាំសង្គមនិយម លោក Nicolas Maduro នៅក្នុងការវាយឆ្មក់ កាលពីថ្ងៃទី ៣ ខែមករា លើរដ្ឋធានី Caracas, រដ្ឋាភិបាល បានអនុវត្ត ការដោះលែងគូប្រជែងនយោបាយមួយចំនួនធំ របស់លោក Maduro ចេញពីពន្ធនាគារ។ សេចក្តីប្រកាស ដែលត្រូវបាន ទីក្រុងវ៉ាស៊ីនតោន សាទរនេះ បានបង្កើតឱ្យមានការរំពឹងទុក នៃ អ្នកទោសជាក្រុមធំ ដែលមានសេរីភាព។ លោកស្រី Rodriguez បាននិយាយថា អ្នកទោសចំនួន ៦២៦ នាក់ ត្រូវបានដោះលែង ចាប់តាំងពីខែធ្នូ ហើយបាននិយាយថា លោកស្រី…

  • កងកុម្ម៉ង់ដូ បារាំង រឹបអូសកប៉ាល់ដឹកប្រេងបើកចេញពី រុស្ស៊ី

    កងកុម្ម៉ង់ដូ បារាំង រឹបអូសកប៉ាល់ដឹកប្រេងបើកចេញពី រុស្ស៊ី

    ប៉ារីស ៖ កងកុម្ម៉ង់ដូ របស់ប្រទេសបារាំង បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដែលបើកចាកចេញពីប្រទេសរុស្ស៊ី ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ក្រោមការចោទប្រកាន់ថា កប៉ាល់មួយនេះបានដោតទង់ជាតិក្លែងក្លាយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ ។ ទិន្នន័យតាមដានដែនសមុទ្របានឲ្យដឹងថា កប៉ាល់នោះមានឈ្មោះ Grinch’ ត្រូវបានរឹបអូស ពេលកំពុងបើកចេញពីកំពង់ផែ Murmansk របស់រុស្ស៊ី ។ កប៉ាល់ដែលដឹកប្រេងឆៅមួយគ្រឿងនេះ មានប្រវែង២៥០ ម៉ែត្រ និងបានដាក់ទង់ជាតិនៃប្រទេសកូម៉ូរ៉ូ ។ យោធាបារាំងនិយាយថា ប្រតិបត្តិការរឹបអូសនេះបានធ្វើឡើងដោយមានជំនួយគាំទ្រផ្នែកចារកម្ម ពីអង់គ្លេស ។ លោកប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា កប៉ាល់នេះ គឺជាផ្នែកមួយនៃ កងនាវាស្រមោល របស់រុស្ស៊ី ហើយ ត្រូវបានអូសយក ទៅទុកនៅកំពង់ផែ រង់ចាំការស៊ើបអង្កេតពីតុលាការ បន្ថែម ។ ឆ្លើយតបនឹងរឿងនេះ រុស្ស៊ីអះអាងថា ខ្លួនមិនមានកងនាវាស្រមោលដូចដែលការចោទប្រកាន់នោះទេ ។ កងនាវាស្រមោលគឺសំដៅលើនាវាណាមួយ ដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ី នៅខាងក្រៅការធានារ៉ាប់រង របស់ឈ្មួញកណ្តាល ៕ ប្រភពពី…

  • កាណាដាគាំទ្រកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅចុងឆ្នាំ២០២៦

    កាណាដាគាំទ្រកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅចុងឆ្នាំ២០២៦

    ប្រទេសកាណាដាផ្តល់ការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ការសន្យាគាំទ្រនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី លោក Christian DesRoches ក្នុងឱកាសចូលជួបសំដែងការគួសម ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមករា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីការពង្រឹងទំនាក់ទំនងកម្ពុជា-កាណាដា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគី និងការដំឡើងកម្រិតពីស្ថានតំណាងរបស់ប្រទេសកាណាដា ទៅជាស្ថានទូតពេញលេញនៅទីក្រុងភ្នំពេញ ការបើកស្ថានកុងស៊ុលកិត្តិយសនៅរខេត្តសៀមរាប កំណើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចនាពេលថ្មីៗនេះ ។ ប្រមុខការទូតកម្ពុជាក៏បានស្វាគមន៍ភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីឆ្នាំ២០២៤ និងទន្ទឹងរង់ចាំរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ខាងមុខ។ កិច្ចពិគ្រោះយោបល់នេះនឹងរិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល ទេសចរណ៍ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF)…