Category: ព័ត៌មានជាតិ​

  • ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ “កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ ជាការបញ្ជាក់ប្រាប់ ក្នុងពេលមេដឹកនាំទាំងពីរជួបគ្នា នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែឧសភានេះ។  លោក ពូទីន បានប្រាប់លោក ស៊ី ថា «ថ្ងៃនេះ ទំនាក់ទំនងរបស់យើងបានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយបម្រើជាគំរូនៃភាពជាដៃគូដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ»។  បើតា RT ក៏បានចេញផ្សាយបន្ថែមថា ក្នុងជំនួបនោះដែរ, លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់ លោក ស៊ី ជីនពីង ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និង ចិន មានលើសពី ២០០ ពាន់លានដុល្លារ។ លោកបន្តថា ទោះបីជាប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាក៏ដោយ, រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន និង អ្នកទិញ ដែលទទួលខុសត្រូវ របស់ចិន។ លោក ពូទីន បន្ថែមថា អាទិភាពសម្រាប់គំនិតផ្តួចផ្តើមរួមគ្នា គឺកសិកម្ម, ការដឹកជញ្ជូន និង បច្ចេកវិទ្យាខ្ពស់។  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជាមិត្តល្អយូរអង្វែង ដោយមានបំណងបង្ហាញពីទំនាក់ទំនងរបស់ពួកលោក មិនរង្គោះរង្គើ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសចិន៕  ប្រភព៖ AFP , RT

    ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ “កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ ជាការបញ្ជាក់ប្រាប់ ក្នុងពេលមេដឹកនាំទាំងពីរជួបគ្នា នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែឧសភានេះ។ លោក ពូទីន បានប្រាប់លោក ស៊ី ថា «ថ្ងៃនេះ ទំនាក់ទំនងរបស់យើងបានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយបម្រើជាគំរូនៃភាពជាដៃគូដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ»។ បើតា RT ក៏បានចេញផ្សាយបន្ថែមថា ក្នុងជំនួបនោះដែរ, លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់ លោក ស៊ី ជីនពីង ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និង ចិន មានលើសពី ២០០ ពាន់លានដុល្លារ។ លោកបន្តថា ទោះបីជាប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាក៏ដោយ, រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន និង អ្នកទិញ ដែលទទួលខុសត្រូវ របស់ចិន។ លោក ពូទីន បន្ថែមថា អាទិភាពសម្រាប់គំនិតផ្តួចផ្តើមរួមគ្នា គឺកសិកម្ម, ការដឹកជញ្ជូន និង បច្ចេកវិទ្យាខ្ពស់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជាមិត្តល្អយូរអង្វែង ដោយមានបំណងបង្ហាញពីទំនាក់ទំនងរបស់ពួកលោក មិនរង្គោះរង្គើ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសចិន៕ ប្រភព៖ AFP , RT

    មូស្គូ ៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បានអះអាងថា មេដឹកនាំថ្មី របស់អ៊ីរ៉ង់ បានយល់ព្រម លើការគ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់ Tass នៅថ្ងៃពុធនេះ។ បើតាមប្រភព, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន TASS ថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ក៏ដូចជា អ្នកកាន់តំណែងមុនរបស់ខ្លួន នៅតែប្តេជ្ញាចំពោះកាតព្វកិច្ច មិនឱ្យមានអាវុធនុយក្លេអ៊ែរ។ លោកអនុរដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ថា សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដោះស្រាយបញ្ហាទាំងនេះ និង កំណត់នូវកាតព្វកិច្ចពាក់ព័ន្ធទាំងអស់ ដែលភាគីអ៊ីរ៉ង់ មិនដែលបោះបង់។ លោក Ryabkov បានសង្កត់ធ្ងន់ថា «ក្នុងពេលជាមួយគ្នានោះ NPT ក៏ផ្តល់សិទ្ធិឱ្យអ៊ីរ៉ង់នូវថាមពលនុយក្លេអ៊ែរដោយសន្តិភាព ក្រោមការត្រួតពិនិត្យរបស់ IAEA ដោយគ្មានការរឹតត្បិតណាមួយ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម» ។ អនុរដ្ឋមន្ត្រីការបរទេស បាននិយាយថា «សិទ្ធិនោះមិនអាចកាត់ផ្តាច់បានទេ ហើយមិនអាចស្ថិតនៅក្រោមការបកស្រាយពីខាងក្រៅ និងឱកាសនិយម នោះទេ។ មានតែប្រជាជនអ៊ីរ៉ង់ទេ…

  • លោក ពូទីន ៖ ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក

    លោក ពូទីន ៖ ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក

    ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ “កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ ជាការបញ្ជាក់ប្រាប់ ក្នុងពេលមេដឹកនាំទាំងពីរជួបគ្នា នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែឧសភានេះ។ លោក ពូទីន បានប្រាប់លោក ស៊ី ថា «ថ្ងៃនេះ ទំនាក់ទំនងរបស់យើងបានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយបម្រើជាគំរូនៃភាពជាដៃគូដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ»។ បើតា RT ក៏បានចេញផ្សាយបន្ថែមថា ក្នុងជំនួបនោះដែរ, លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់ លោក ស៊ី ជីនពីង ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និង ចិន មានលើសពី ២០០ ពាន់លានដុល្លារ។ លោកបន្តថា ទោះបីជាប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាក៏ដោយ, រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន និង អ្នកទិញ ដែលទទួលខុសត្រូវ របស់ចិន។…

  • លោក ត្រាំ ប្តូរចិត្តមិនចុចប៊ូងតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈ អ៊ីរ៉ង់ ព្រមាន អាមេរិក កុំឲ្យសាងកំហុសម្តងទៀត

    លោក ត្រាំ ប្តូរចិត្តមិនចុចប៊ូងតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈ អ៊ីរ៉ង់ ព្រមាន អាមេរិក កុំឲ្យសាងកំហុសម្តងទៀត

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចប្តូរចិត្តមិនចុចប៊ូតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈដែលភាគីអ៊ីរ៉ង់ព្រមានដល់ទីក្រុងវ៉ាស៊ីងតោនកុំបង្កើតកំហុសម្តងទៀតឲ្យសោះ។ អំឡុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ, លោក ដូណាល់ ត្រាំ និយាយថា លោកសម្រេចផ្អាកការវាយប្រហារយោធាទៅលើប្រទេសអ៊ីរ៉ង់ជាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ដើម្បីតបតាមការស្នើសុំ ពីសំណាក់បណ្តាមេដឹកនាំប្រទេសនៅឈូងសមុទ្រ រួមមាន កាតា, អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដោយលើកហេតុផលថា ការចរចាដ៏មានប្រសិទ្ធភាពកំពុងកើតមានឡើង ។ លោក ត្រាំ បញ្ជាក់ថា ការឯកភាពគ្នានេះ គឺតម្រូវឲ្យ អ៊ីរ៉ង់ មិនមានអាវុធនុយក្លេអ៊ែរ នោះឡើយ ។ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប តែងតែអះអាងថា អ៊ីរ៉ង់កំពុងស្វែងរកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។ ប៉ុន្តែទីក្រុងតេហេរ៉ង់បាននិយាយម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ។ យ៉ាងណាមិញ លោក ត្រាំ ព្រមានថា អាមេរិកនឹងត្រៀមខ្លួនជាស្រេច ក្នុងការបន្តវាយលុកទ្រង់ទ្រាយធំពេញលេញលើអ៊ីរ៉ង់ឡើងវិញ ដោយគ្រាន់តែចាយពេលតិចតួចបំផុតក្នុងការជូនដំណឹងប៉ុណ្ណោះ ប្រសិនបើមិនមានកិច្ចព្រមព្រៀង ដែលអាចទទួលយកបាន។ បើតាម BBC,…

  • អ៊ីរ៉ង់ ចង់ប្រគល់ឃ្លាំងស្តុកសារធាតុផលិតនុយក្លេអ៊ែរទៅឱ្យ រុស្ស៊ី ជំនួស អាមេរិក

    អ៊ីរ៉ង់ ចង់ប្រគល់ឃ្លាំងស្តុកសារធាតុផលិតនុយក្លេអ៊ែរទៅឱ្យ រុស្ស៊ី ជំនួស អាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់របស់ខ្លួន ទៅឱ្យប្រទេសរុស្ស៊ី ជំនួសសហរដ្ឋអាមេរិក ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទ ។ គំនិតនេះ ជាផ្នែកមួយនៃសំណើសន្តិភាពចុងក្រោយបំផុតចំនួន ១៤ ចំណុចរបស់អ៊ីរ៉ង់ ដែលផ្តួចផ្តើមឡើងក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ សំណើនេះ ត្រូវបានបញ្ជូនទៅឱ្យប្រទេសប៉ាគីស្ថាន ដែលជាអ្នកដើរតួសម្របសម្រួលបញ្ឈប់ជម្លោះនៅមជ្ឈិមបូព៌ា ។ យោងតាម RT, តាមរយៈឯកសារលេចធ្លាយ ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន, អ៊ីរ៉ង់បានដាក់លក្ខខណ្ឌធំៗមួយចំនួន ។ ក្នុងនោះ អ៊ីរ៉ង់សុខចិត្តផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០% ជាង ៤០០គីឡូក្រាមទៅឱ្យរុស្ស៊ីគ្រប់គ្រង ជំនួសឱ្យការប្រគល់ទៅឱ្យសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះ អ៊ីរ៉ង់ទាមទារឱ្យមានការធានាថា សារធាតុទាំងនោះ ត្រូវតែប្រគល់មកឱ្យខ្លួនវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពជាថ្មីនៅពេលក្រោយ ។ បន្ថែមលើនេះ អ៊ីរ៉ង់ក៏បានយល់ព្រមផ្អាក ឬបង្កកកម្មវិធីនុយក្លេអ៊ែរក្នុងរយៈពេលវែង ប៉ុន្តែបដិសេធដាច់ខាត ក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួនចោលទាំងស្រុងផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចកន្លងមកនេះ អ៊ីរ៉ង់នឹងយល់ព្រមបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញជាដំណាក់កាលសម្រាប់នាវាពាណិជ្ជកម្ម ។ សំណើសន្តិភាពចុងក្រោយបំផុតរបស់អ៊ីរ៉ង់នេះ…

  • លោក ពូទីន អញ្ជើញដល់ក្រុងប៉េកាំង , ត្រូវចុះហត្ថលេខា លើ៤០ឯកសារ

    លោក ពូទីន អញ្ជើញដល់ក្រុងប៉េកាំង , ត្រូវចុះហត្ថលេខា លើ៤០ឯកសារ

    ប៉េកាំង ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលឯកសារចំនួន៤០ ត្រូវចុះហត្ថលេខា ជាមួយភាគីចិន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជាមិត្តល្អយូរអង្វែង ដោយមានបំណងបង្ហាញពីទំនាក់ទំនងរបស់ពួកលោក មិនរង្គោះរង្គើ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រកាសជាសាធារណៈ បង្ហាញពីការកោតសរសើរ អំពីមិត្តភាពយូរអង្វែង រវាងចិន និង រុស្ស៊ី។ លោក ពូទីន និងលោក ស៊ី គ្រោងនឹងពិភាក្សាអំពីរបៀបពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ របស់រុស្ស៊ី និងចិន ព្រមទាំង ផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និង តំបន់សំខាន់ៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង។ បើតាម Tass,…

  • អាមេរិកលក់ឧទ្ធម្ភាគចក្រយោធា ៤.២ ពាន់លានដុល្លារ ឲ្យទៅកូរ៉េខាងត្បូង

    អាមេរិកលក់ឧទ្ធម្ភាគចក្រយោធា ៤.២ ពាន់លានដុល្លារ ឲ្យទៅកូរ៉េខាងត្បូង

    វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា បានប្រកាសពីការយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា តម្លៃ ៤ពាន់២០០លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូង។ ការអនុម័តនេះ ធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូល កំពុងស្វែងរកទិញឧទ្ធម្ភាគចក្រ ដែនសមុទ្រពហុបេសកកម្ម MH-60R Seahawk ចំនួន ២៤គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin រួមជាមួយនឹងឧបករណ៍រុករក និង សម្ភារៈផ្សេងៗទៀត ដែលមានតម្លៃរហូតដល់ ៣ពាន់លានដុល្លារអាមេរិក។ យោងតាមក្រុមហ៊ុនផលិត, ឧទ្ធម្ភាគចក្រយោធាទាំងនេះ នឹងផ្តល់កម្លាំងដល់ទ័ពជើងទឹក ជាមួយនឹងសមត្ថភាពប្រឆាំងនាវាមុជទឹក និងប្រឆាំងនាវាចម្បាំង។ នៅក្នុងករណីដាច់ដោយឡែកមួយទៀត, កូរ៉េខាងត្បូងបានស្នើសុំទិញការ Update ឬ ការកែលម្អឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ដែលមានតម្លៃរហូតដល់ ១ពាន់២០០លានដុល្លារអាមេរិក។ ការលក់ដ៏មានសក្តានុពល ដែលក្រុមហ៊ុនផលិត Apache Boeing ជាអ្នកម៉ៅការសំខាន់ រួមមាន រ៉ាដាគ្រប់គ្រងភ្លើង AN/APG-78 Longbow ចំនួនប្រាំបី ដែលផលិតរួមគ្នាដោយ Lockheed Martin និង ក្រុមហ៊ុន…

  • អ៊ីរ៉ង់ ថា ការព្រមចរចា មិនមែនមានន័យថា ចុះចាញ់អាមេរិកទេ

    អ៊ីរ៉ង់ ថា ការព្រមចរចា មិនមែនមានន័យថា ចុះចាញ់អាមេរិកទេ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការយល់ព្រមសន្ទនា ជាមួយអាមេរិក មិនមែនមានន័យថា ជាការចុះចាញ់នោះទេ ហើយអ៊ីរ៉ង់នឹងបន្តការពារសិទ្ធិស្របច្បាប់របស់ខ្លួន។ តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃចន្ទ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយរៀបរាប់ថា «ការសន្ទនា មិនមានន័យថាចុះចាញ់ទេ.. សាធារណរដ្ឋអ៊ីស្លាមចូលក្នុងការសន្ទនា ដោយសេចក្តីថ្លៃថ្នូរ សិទ្ធិអំណាច និង រក្សាសិទ្ធិរបស់ប្រទេស… ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វានឹងត្រូវតែដកថយពីសិទ្ធិស្របច្បាប់របស់ប្រជាជន និងប្រទេស»។ បើតាមសារព័ត៌មាន Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ នៅថ្ងៃទី ៧ ខែមេសា, ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ជាមួយអ៊ីរ៉ង់។ កាលពីថ្ងៃទី១១ ខែមេសា, អ៊ីរ៉ង់ និងអាមេរិកបានបើកកិច្ចចរចា ជាច្រើនលើក ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ប៉ុន្តែ ភាគីទាំងពីរ…

  • ប្រធានាធិបតីឥណ្ឌូណេស៊ី បំពាក់យន្តហោះចម្បាំង និងឧបករណ៍យោធាទំនើបៗដល់កងទ័ពអាកាស

    ប្រធានាធិបតីឥណ្ឌូណេស៊ី បំពាក់យន្តហោះចម្បាំង និងឧបករណ៍យោធាទំនើបៗដល់កងទ័ពអាកាស

    ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃ ចន្ទ បានប្រគល់ជាផ្លូវការនូវយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងទៀត ដែលផលិតដោយប្រទេសបារាំង និងឧបករណ៍យោធាដទៃទៀត ឱ្យទៅកងទ័ពជើងអាកាស ។ បើតាម Straits Times, ការទទួលបានយន្តហោះចម្បាំងទាំងនេះ កើតឡើងបន្ទាប់ពីឥណ្ឌូណេស៊ីទើបទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងដំបូង កាលពីខែមករាដើមឆ្នាំ ។ បក្សីស្លាបដែកពិឃាតទាំង ៦ គ្រឿងនេះ ជាផ្នែកមួយនៃការបញ្ជាទិញយន្តហោះចម្បាំង Rafale សរុបចំនួន ៤២ គ្រឿង ពីក្រុមហ៊ុនបារាំង Dassault Aviation ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨,១ ពាន់លានដុល្លារ ដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២២ ។ ក្រៅពីយន្តហោះចម្បាំង, លោកប្រធានាធិបតី Prabowo ក៏បានប្រគល់យន្តហោះ Dassault Falcon 8X ចំនួន ៤ គ្រឿង…

  • មុនហោះទៅប៉េកាំង លោក ពូទីន ថ្លែងសាទរទំនាក់ទំនង រុស្ស៊ី-ចិន កើនដល់កម្រិតមិនធ្លាប់មានពីមុនមក

    មុនហោះទៅប៉េកាំង លោក ពូទីន ថ្លែងសាទរទំនាក់ទំនង រុស្ស៊ី-ចិន កើនដល់កម្រិតមិនធ្លាប់មានពីមុនមក

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងសាទរចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងចិន ដែលឈានដល់កម្រិតមួយមិនធ្លាប់មានពីមុនមក ។ ការអះអាងនេះ ធ្វើឡើងមុនពេលលោកហោះទៅទស្សនកិច្ចពីរថ្ងៃនៅទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូលជាមួយប្រមុខរដ្ឋចិន និងជាមិត្តល្អយូរអង្វែងរបស់លោក គឺលោក Xi Jinping ។ លោក Putin បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃ ចន្ទ ថា លោកពិតជារីករាយណាស់ ដែលបានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងម្តងទៀត តបតាមការអញ្ជើញរបស់មិត្តល្អយូរអង្វែងរបស់ខ្ញុំ គឺប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ។ លោកប្រធានាធិបតី Putin បានគូសបញ្ជាក់ថា ទំនាក់ទំនងជាយុទ្ធសាស្ត្រជិតស្និទ្ធរវាងរុស្ស៊ី-ចិន នឹងដើរតួនាទីសំខាន់ ក្នុងការរក្សាស្ថិរភាពនៅទូទាំងពិភពលោក ក៏ដូចជាស្វែងរកសន្តិភាព និងវិបុលភាពជាសកល ។ មេដឹកនាំមានវ័យ៧៣ឆ្នាំរូបនេះ បន្ថែមថា នៅក្នុងស្មារតីនេះ រុស្ស៊ី និងចិន នឹងធ្វើសកម្មភាពតាមរបៀបសម្របសម្រួលរួមគ្នា ដើម្បីការពារច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឲ្យមានភាពពេញលេញ ។ បន្ថែមលើនេះ លោក Putin ជឿជាក់ថា លោកនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន…

  • ក្រសួងសុខាភិបាលបង្កើនការរឹតបន្តឹងគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ស្កាត់វីរុសអេបូឡា​

    ក្រសួងសុខាភិបាលបង្កើនការរឹតបន្តឹងគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ស្កាត់វីរុសអេបូឡា​

    ក្រសួងសុខាភិបាលបង្កើនការរឹតបន្តឹងគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ស្កាត់វីរុសអេបូឡា​ កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថាប័នជំនាញកំពុងបង្កើនការតាមដាន និងត្រួតពិនិត្យសុខភាព​របស់អ្នកដំណើរ​ចេញ-ចូលប្រទេស យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសចំពោះជើងហោះហើរ​ដែលធ្វើដំណើរមក​ពីបណ្តាប្រទេស ឬតំបន់ដែលកំពុងមានការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola)។ ទាក់ទងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសអេបូឡា (Ebola)មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបាននិយាយថា វិធានការ​សន្តិសុខសុខភាពត្រូវបានបង្កើនឡើងទ្វេដងនៅគ្រប់ច្រកព្រំដែន ។ស្ថាប័នជំនាញកំពុងតាមដានយ៉ាងយកចិត្ត​ទុកដាក់​លើគ្រប់​អ្នកដំណើរ ជាពិសេសអ្នកដែលធ្វើដំណើរមកពីតំបន់ផ្ទុះរីករាល​ដាលនៃវីរុសអេបូឡា។វិធានការរឹតបន្តឹងដ៏ម៉ឺង​ម៉ាត់នេះ ធ្វើឡើង​ក្នុងគោលបំណងបង្ការ និងទប់ស្កាត់រាល់ហានិភ័យនៃការនាំចូលជំងឺឆ្លងកាចសាហាវនេះមកក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមលោក លី សុវណ្ណ ប្រធាននាយកដ្ឋានជាតិប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទន្ទឹម​នឹងការ​រឹតបន្តឹងនៅតាមច្រកទ្វារព្រំដែន អាជ្ញាធរសុខាភិបាលក៏បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេច​នូវទីតាំង​យុទ្ធសាស្ត្រ និងបន្ទប់ចក្តាឡីស័ក សម្រាប់ដាក់ដាច់ដោយឡែកភ្លាមៗ ចំពោះបុគ្គល ឬអ្នកដំណើរទាំងឡាយណាដែលមាន​រោគ​សញ្ញាសង្ស័យ ដើម្បីធានាបាននូវការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាន់ពេលវេលានិងធានាសុវត្ថិភាពសុខភាពសាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។អ្នកនាំពាក្យដដែលបន្ថែមថា កម្ពុជា មានលទ្ធភាពក្នុងការពិនិត្យវីរុសអេបូឡា នៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាព​កម្រិត​ខ្ពស់ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ កាលពីថ្ងៃអាទិត្យទី១៧ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិ ក្រោយ​ពីមានការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានឆ្លងរាលដាលដល់ប្រទេស​អ៊ូហ្គង់ដា ដែលបណ្ដាលឱ្យមានអ្នកឆ្លង និងស្លាប់ជាច្រើននាក់។ ទោះបីជាបច្ចុប្បន្នកម្ពុជានៅមិនទាន់រកឃើញករណីឆ្លងវីរុសអេបូឡានៅឡើយក្តី ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា បាននិង​កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈ និងវិធានការឆ្លើយតបបន្ទាន់រួចជាស្រេច។ ក្រសួងសុខាភិបាលបានផ្សព្វផ្សាយថា ជំងឺអេបូឡា…