កម្រងរូបភាព ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ដែលបានរៀបចំ និងតុបតែងរួចរាល់ ដើម្បីត្រៀមលក្ខណៈក្នុងឱកាស អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ បងប្អូន អ៊ំពូមីង តាយាយ នឹងបានទស្សនា ការប្រណាំងទូកជាច្រើនគូរ រួមនឹងកម្មវិធីកំសាន្តជាច្រើនទៀត ព្រមជាមួយនិងការតាំងលក់ផលិតផល ការសម្តែង នឹងការប្រគំតន្ត្រីផងដែរ សូមរីករាយ និងចូលរួមឱ្យបានច្រើនកុះករទាំងអស់គ្នា ។ រាជធានីភ្នំពេញ ល្ងាចថ្ងៃពុធ ទី១៣ វិច្ឆិកា ២០២៤