អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន៖ ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ។ ក្រុមការងារបានចុះពិនិត្យបច្ចេកទេសសម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ ការចុះពិនិត្យសម្អិតនេះ ក្នុងគោលបំណងធានាការអនុវត្តគម្រោងទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។