Breaking News : ប្រទេសកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដើម្បីទប់ទល់នឹងកម្លំាងបក្សប្រឆាំងដែលរាំងខ្ទប់នៅសភា

Breaking News : ប្រទេសកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដើម្បីទប់ទល់នឹងកម្លំាងបក្សប្រឆាំងដែលរាំងខ្ទប់នៅសភា

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន ស៊ុក យ៉ូល បានប្រកាសច្បាប់អាជ្ញាសឹកទាំងងយប់ថ្ងៃអង្គារ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិថា លោកគ្មានជម្រើសអ្វីក្រៅពីនេះទេ ដើម្បីរក្សាសេរីភាព និងសណ្តាប់ធ្នាប់ទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។ លោកប្រធានាធិបតីរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមគណបក្សប្រឆាំងបានចាប់យកដំណើរការតាមនីតិវិធីសភាធ្វើជាចំណាប់ខ្មាំងក្នុងការនាំប្រទេសជាតិឈានទៅរកវិបត្តិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានគូសបញ្ជាក់ទៀត ដោយបានចោទប្រកាន់គណបក្សប្រឆាំងគឺ គណបក្សប្រជាធិបតេយ្យពីបទ ធ្វើវិទ្ធង្សនាចំពោះរដ្ឋ ខណៈដែលដំណើរការរបស់រដ្ឋាភិបាលបានជាប់គាំងដោយសារតែសម្លេងបក្សប្រឆាំងនៅក្នុងសភានោះឯង។

ប្រធានាធិបតីដដែលរូបនេះ បានឱ្យដឹងបន្តទៀតថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ដើម្បីការពារ និងទប់ស្កាត់ពីការគំរាមកំហែងរបស់កម្លាំងប្រឆាំងនឹងរដ្ឋ ដែលមានទំនោគំាទ្រប្រទេសកូរ៉េខាងជើង។

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA/Reuters/BBC/CNN