[UPDATE] រដ្ឋាភិបាលរបស់ប្រទេសបារាំង បានដួលរលំក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

រដ្ឋាភិបាលបារាំងបានដួលរលំបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក មីហ្សែល បានីយ៉េ (Michel Barnier ត្រូវបានបណ្តេញចេញពីតំណែងក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

សមាជិកសភាបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះញ្ញត្តិប្រឆាំងនឹងរូបលោក ត្រឹមតែបីខែ ប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានតែងតាំងដោយប្រធានាធិបតីលោក Emmanuel Macron ។

ក្រុមគណបក្សប្រឆាំងបានដាក់សំណើបន្ទាប់ពីអតីតអ្នកចរចា Brexit ដ៏ចម្រូងចម្រាសរូបនេះ បានប្រើអំណាចពិសេសដើម្បីបញ្ជូនសំណើថវិការបស់លោកដោយមិនបាំចាច់បោះឆ្នោតនៅសភា។

ការវិត្តន៍នេះនឹងបន្ថែមអស្ថិរភាពនយោបាយរបស់ប្រទេសបារាំង បន្ទាប់ពីការបោះឆ្នោតមុនអាណត្តិក្នុងរដូវក្តៅ ដែលពុំមានក្រុមណាទទួលបានសំឡេងភាគច្រើននៅក្នុងសភាឡើយ។

សមាជិកសភាត្រូវបានគេតម្រូវឱ្យបោះឆ្នោត យល់ព្រម ឬមិនយល់ព្រម ឬ អនុប្បវាទពីការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយត្រូវការសំឡេង២៨៨ ដើម្បីសម្រេចអនុម័ត។ សមាជិកសរុបចំនួន ៣៣១ រូប បានបោះឆ្នោតគាំទ្រញ្ញត្តិនេះ។

ឥឡូវនេះលោក បានីយ៉េ មានកាតព្វកិច្ចបង្ហាញការលាលែងពីតំណែងរបស់រដ្ឋាភិបាលលោក ហើយកញ្ចប់ថវិកាដែលជាដើមចមនាំឱ្យរដ្ឋាភិបាលរបស់លោកដួលរលំនោះ គឺអស់សុពលភាពហើយ។

ទោះយ៉ាងណាក៏ដោយ លោកទំនងជានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះរង់ចាំលោក Macron ជ្រើសរើសអ្នកបន្តតំណែងបានសិន។

ទាំងគណបក្សឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល បានធ្វើញ្ញត្តិផ្ដួចផ្ដើមឲ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត បន្ទាប់ពីលោក បានីយ៉េ បានជំរុញតាមរយៈកំណែទម្រង់ផ្សេងៗរហូតដល់សន្តិសុខសង្គម ដោយអំពាវនាវឲ្យប្រធានាធិបតីចេញក្រឹត្យកាលពីថ្ងៃចន្ទ បន្ទាប់ពីបរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់សម្រាប់វិធានការទាំងនេះ៕