មេធំអ៊ីរ៉ង់៖ ​មិនទាន់ចប់​ទេ ទោះបីAssadដួលរលំ

បរទេស ៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ កាលពីថ្ងៃអង្គារថា ការតស៊ូមិនទាន់ចប់ទេ ក្រោយការទម្លាក់ លោក ប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង។

លោក Ayatollah Ali Khamenei បានអះអាងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក «ខុសទាំងស្រុង» ក្នុងការស្រមៃមើលអ័ក្សនៃការតស៊ូ ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានដួលរលំ ជាមួយនឹងការបណ្តេញបុរសខ្លាំង របស់ប្រទេសស៊ីរីនោះ។

អំឡុងសុន្ទរកថា តាមទូរទស្សន៍ លោក Ayatollah Ali Khamenei បានអះអាងថា «ជាមួយនឹងការវិវត្ត នៅក្នុងប្រទេសស៊ីរី ឧក្រិដ្ឋកម្មនៃរបប Zionist ដែលអាមេរិកកំពុងប្រព្រឹត្ត កំពុងផ្តល់ឱ្យពួកគេគិតថា ការតស៊ូបានបញ្ចប់…ពួកគេខុស ទាំងស្រុង»។

គួររម្លឹកថា កាលពីថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតី Bashar al-Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ខណៈដែលកងកម្លាំងឧទ្ទាមបានចូលទៅដល់រដ្ឋធានី Damascus បន្ទាប់ពីការវាយប្រហារ ដូចផ្លេកបន្ទោ។

យ៉ាងណាមិញ ចាប់តាំងពីការដួលរលំរបបដឹកនាំរបស់លោក Assad អ៊ីរ៉ង់បានព្យាយាមឃ្លាតឆ្ងាយពីមេដឹកនាំ ដែលត្រូវបានបណ្តេញចេញរូបនេះ។ ជំនួសមកវិញ ដោយគ្រាន់តែសង្កត់ធ្ងន់ លើប្រវត្តិសាស្រ្តនៃមិត្តភាព រវាងប្រទេសទាំងពីរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *