តុក្កតាយក្ស Squid Game បង្ហាញខ្លួនលើទន្លេចៅ ប្រាយ៉ា

បាងកក ៖ តុក្កតាយក្ស នៃខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ Squid Game បានជិះទូកកម្សាន្ត នៅតាមដងទន្លេ Chao Prayer ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រ។

រូបសំណាក Young-hee កម្ពស់ ១២ ម៉ែត្រ ដែលជាតុក្កតា ដ៏ល្បីល្បាញ មាននៅក្នុងខ្សែភាពយន្ត ក្រោមចំណងជើងថា Squid Game របស់ក្រុមហ៊ុន Netflix បានជិះទូកកម្សាន្ត នៅមុខប្រាសាទ វត្ត អារុណ (Wat Arun) ដ៏សំខាន់របស់ទីក្រុងបាងកក នៃទន្លេ Chao Prayer មុនពេលត្រូវផ្សព្វផ្សាយ ជាសកល នៃខ្សែភាពយន្ត Squid Game វគ្គ២ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

បើតាមកាសែត Bangok Post បានឲ្យដឹងថា សម្រាប់ Squid Game វគ្គ២នេះ គ្រោងនឹងចាក់បញ្ចាំង នៅជាង១៩០ប្រទេស ទូទាំងពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត