[UPDATE] មនុស្សយ៉ាងហោច ៨៥នាក់ស្លាប់ ពេលយន្តហោះធ្លាក់អំឡុងការចុះចតនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង មនុស្សយ៉ាងហោច ៨៥ បាននាក់ស្លាប់ នៅពេលយន្តហោះធ្លាក់អំឡុងការចុះចតនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង ។ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju ដឹកអ្នកដំណើរ ១៨១នាក់ និងបានធ្វើដំណើរដល់អាកាសយានដ្ឋានរបស់កូរ៉េខាងត្បូង ចេញពីទីក្រុងបាងកក ប្រទេសថៃ ពេលដែលវាចុះចតផុតផ្លូវរត់ និងបុកជញ្ជាំង រួចផ្ទុះជាអណ្តាតភ្លើងឡើង ។ មនុស្ស ២នាក់ដែលរស់រាន ម្នាក់គឺជាអាកាសយានិក និងម្នាក់ទៀត គឺជាអ្នកដំណើរ ត្រូវបានគេទាញចេញពីបំណែកយន្តហោះមកទល់នឹងពេលនេះ ហើយកិច្ចខិតខំជួយសង្រ្គោះ កំពុងបន្ត ៕


Post Views: 25
Leave a Reply