លោក គីម ជុងអ៊ុន ហាមប្រាមមិនឱ្យលក់ ឬបរិភោគនំប៉័ងហតដក នៅកូរ៉េខាងជើង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេចោទ ប្រកាន់ថា កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីលុបបំបាត់ឥទ្ធិពលរបស់លោកខាងលិច ចេញពីប្រទេសកូរ៉េខាងជើង ដោយឥទ្ធិពលនេះក៏បានពង្រីកដល់ម្ហូបអាហារ រួមទាំងអាហារដ៏ពេញនិយមរបស់ជនជាតិអាមេរិក គឺនំប៉័ងហតដក។
ថ្មីៗនេះ លោក គីម ត្រូវរាយការណ៍ថា បានហាមប្រាមមិនឱ្យលក់ ឬបរិភោគអាហារឆ្ងាញ់ៗសឹងគ្រប់ប្រភេទ ដោយខ្លាចថាវាជាតំណាងឱ្យគុណតម្លៃលោកខាងលិចដែលមិនស្របតាមរបៀបរស់នៅរបស់កូរ៉េខាងជើង។ ប៉ុន្តែខណៈដែលការរស់នៅរបស់កូរ៉េខាងជើង ហាក់ដូចជាតឹងរឹងខ្លាំងរួចទៅហើយ បម្រាមនេះហាក់បន្ថែមភាពលំបាកសម្រាប់ប្រជាជន។
នំប៉័ងហតដក កំពុងទទួលបានភាពទាក់ទាញខ្លាំងនៅកូរ៉េខាងត្បូង ក្នុងពេលបច្ចុប្បន្នដោយសារភាពរហ័ស និងរសជាតិឆ្ងាញ់ ហើយសេចក្ដីរាយការណ៍លើកឡើងថា លោក គីម គិតថា អាហារប្រភេទនេះគឺជានិមិត្តសញ្ញានៃឥទ្ធិពលរបស់លោកខាងលិច ដូច្នេះលោកហាមប្រាមថា ការបរិភោគ ឬលក់ហតដក ឥឡូវនេះត្រូវចាត់ទុកថាជាអំពើក្បត់ជាតិ ហើយអ្នកប្រឆាំងបម្រាម នឹងប្រឈមនឹងការចាប់ខ្លួន និងធ្វើពលកម្មធ្ងន់ធ្ងរ។
ប្រសិនបើសេចក្ដីរាយការណ៍ដែលមិនមានការបញ្ជាក់នេះជារឿងពិត ហតដកមិនមែនជាអាហារដំបូងទេដែលមេដឹកនាំកូរ៉េខាងជើងរូបនេះហាមប្រាម ដោយសារតែជាអាហារដែលគូប្រជែងពេញនិយមបរិភោគ៕

Leave a Reply