(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន និងក៏ដូចជាកាលពីមុនមកនេះពិភពលោករបស់យើងបានទទួលរងការបាត់បង់ប្រភេទសត្វទឹកសាបនោះលឿនជាងប្រភេទសត្វដទៃទៀត ។
អង្គការ WWF បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ១៩៧០មក ជីវៈចម្រុះពិភពលោកបានធ្លាក់ចុះ ៨៥ភាគរយ សម្រាប់ប្រភេទសត្វទឹកសាប បើប្រៀបធៀបទៅនឹង ៥៦ភាគរយ សម្រាប់ប្រភេទសត្វនៅលើដី និង ៦៩ភាគរយសម្រាប់ប្រភេទសត្វសមុទ្រ។
អង្គការមួយនេះបានលើកឡើងដែរថា៖ សត្វព្រៃនៅតំបន់ដីសើម និងទន្លេរបស់យើងកំពុងបាត់ខ្លួនយ៉ាងឆាប់រហ័ស ហើយត្រូវការសកម្មភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរនិន្នាការនេះ៕
ដោយ ៖ ម៉ាដេប៉ូ
Leave a Reply