នាយករដ្ឋមន្ត្រីថៃចូលរួមកម្មវិធីថតរូប «ក្រុមគូស្នេហ៍ភេទដូចគ្នា»

រទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលរួមកម្មវិធីថតរូប ជាមួយគូស្នេហ៍ភេទដូចគ្នា និងសមាជិកសហគមន៍ LGBTQ នៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ។

ជាការចូលរួម ស្របពេលប្រទេសថៃ បានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ ដោយគូស្នេហ៍ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន នៅចុងខែមករានេះ។

គួររម្លឹកថា កាលពីខែកញ្ញា ព្រះមហាក្សត្រថៃ បានលាយព្រះហត្ថលេខា ប្រទានរាជានុញ្ញាត ឲ្យប្រជារាស្ត្រថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។

បន្ទាប់ពីចេញផ្សាយរាជក្រឹត្យរួច ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ នឹងចូលជាធរមាន ហើយអាចអនុវត្តបាននៅរយៈពេល ១២០ ថ្ងៃ បន្ទាប់ ដូច្នេះ អាចផ្តើមរៀបចំមង្គមការស្របច្បាប់ ជាផ្លូវការពេញមុខពេញមាត់ ចាប់ពីចុងខែមករា ដើមឆ្នាំ២០២៥ តទៅ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត