សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និង គណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីនចំនួន ២៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥។