[BREAKING NEWS] មនុស្ស៦៧នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មកពីរដ្ឋ Kansas សហរដ្ឋអាមេរិក បានសម្លាប់មនុស្សទាំងអស់ចំនួន ៦៧នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈដែលពួកគេបានត្រួតពិនិត្យមើលសកម្មភាពរបស់អ្នកបើកយន្តហោះយោធា បន្ទាប់ពីគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងមួយជំនាន់។