Trump ស៊ីញ៉េលើបទបញ្ជាហាមអត្តពលិកកែភេទ ចូលរួមកីឡាស្ត្រី

បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីពុធ បានចុះហត្ថលេខា លើបទបញ្ជាហាមឃាត់អត្តពលិកកែភេទ ហើយចូលរួមប្រកួត ក្នុងកីឡាផ្នែក ក្មេងស្រី និងស្ត្រី។

បទបញ្ជានេះ បានណែនាំភ្នាក់ងារទាំងអស់ ដកមូលនិធិសហព័ន្ធ សម្រាប់សាលារៀនណា ដែលមិនអនុវត្តតាម។ ការឲ្យបុរស ចេញឆ្ងាយពីកីឡាស្ត្រី ហើយ កីឡាស្ត្រីនឹងមានសម្រាប់តែស្ត្រីប៉ុណ្ណោះ បែបនេះ ត្រូវបានជឿថា នឹងបញ្ចប់វិវាទ លើកីឡាស្ត្រី។

បទបញ្ជាប្រតិបត្តិរបស់ ត្រាំ បានកើតឡើង បន្ទាប់ពីសភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ នៅក្នុងខែមករា បានអនុម័តច្បាប់ ដែលដាក់កំហិតយ៉ាងខ្លាំងដល់អត្តពលិកប្តូរភេទ ពីការចូលរួមក្នុងកីឡាក្មេងស្រីនិងស្ត្រី បន្ទាប់ពីមនុស្សកែភេទត្រូវបានគេឃើញ មានវត្តមានកាន់តែច្រើន ដែលបង្កឱ្យមានសំណួរជុំវិញបទដ្ឋានយេនឌ័រ និងយុត្តិធម៌ ហើយអ្នកអភិរក្សជាច្រើន បានតវ៉ា ជុំវិញកីឡារបស់ស្ត្រី។

លោក Trump បាននិយាយថា ឥឡូវនេះ លោកនឹងជំរុញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ IOC ឱ្យផ្លាស់ប្តូរច្បាប់របស់ខ្លួន ស្តីពីអត្តពលិកប្តូរភេទ មុនពេលការប្រកួត នៅទីក្រុង Los Angeles ឆ្នាំ២០២៨។

យ៉ាងណាមិញ បទបញ្ជានេះ ត្រូវបានរិះគន់ពីក្រុមកែភេទថា រើសអើង ហើយ រារាំងអ្នកប្តូរភេទ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *