គុណភាពខ្យល់នៅកម្ពុជាមានកម្រិត ល្អប្រសើរ តាមរាជធានី-ខេត្ត ស្ថិតនៅក្នុងកម្រិត ខៀវ, បៃតង និងពណ៌លឿង

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាព​គុណ​ភាព​​ខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត​ជា​មធ្យម​ស្មើនឹង ២៧.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាម រាជធានី-ខេត្តដូចជា ៖
-ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ

-ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង ខេត្តពោធិ័សាត់ និងខេត្តប៉ៃលិន

-ពណ៌លឿង ៖ ខេត្តព្រះវិហារ និងខេត្តសៀមរាប៕

ដោយ ៖ ម៉ាដេប៉ូ