លោក Zelenskyy និយាយថា អ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ ៣ ខែមីនា ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។

លោកបានប្រាប់ការជជែកគ្នានៅពេលយប់ជាមួយប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសមួយចំនួនបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ថា កិច្ចព្រមព្រៀងដែលមាននៅលើតុនឹងត្រូវបានចុះហត្ថលេខាប្រសិនបើភាគីទាំងអស់ត្រៀមខ្លួនរាល់ហើយ ។

កិច្ចព្រមព្រៀង ដែលត្រូវបានសន្មត់ថាជាជំហានឆ្ពោះទៅរកការជួយបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែនបានលុបចោលកាលពីថ្ងៃសុក្របន្ទាប់ពីការប៉ះទង្គិចគ្នានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយក្នុងការិយាល័យប្រធានាធិបតីអាមេរិក រវាងលោក Donald Trump និង លោក Zelenskyy ។

សារព័ត៌មាន BBC បានដកស្រង់សម្ដីលោក Zelenskyy ថា វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល យើងមានលក្ខណៈស្ថាបនា។

លោកថាប្រសិនបើយើងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ យើងត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខា។

លោក Zelenskyy បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃសុក្រ២៨កុម្ភៈដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន សម្រាប់កិច្ចព្រមព្រៀងធនធានរ៉ែដ៏ធំរបស់អ៊ុយក្រែនដែលជាផ្នែកមួយនៃការស្តារឡើងវិញក្រោយសង្គ្រាមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២ លោក Trump បានស្តីបន្ទោសលោក Zelenskyy ដោយប្រាប់មេដឹកនាំអ៊ុយក្រែនឱ្យ “ដឹងគុណ” បន្ថែមទៀតសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមរយៈពេល ៣ ឆ្នាំមកនេះ ហើយថាប្រសិនបើគ្មានជំនួយពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែននឹងត្រូវបានគ្រប់គ្រងដោយរុស្ស៊ីបាត់ទៅហើយ៕