Zelensky ៖ ទោះមានបទឈប់បាញ់ ក៏មិនទាន់គ្រប់គ្រាន់

បរទេស ៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយ នៅក្នុងសន្និសីទកាសែត នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ទោះបីជា មានបទឈប់បាញ់ក៏ដោយ នៅតែមិនទាន់គ្រប់គ្រាន់ទេ។

ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky មានប្រសាសន៍ថា «ត្រឹមបទឈប់បាញ់ គឺ មិនគ្រប់គ្រាន់ទេ» ដោយលោកបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបន្តការគាំទ្រ របស់សហរដ្ឋអាមេរិក។ លោកបានលើកហេតុផលថា ការកាត់ផ្តាច់ជំនួយពីអាមេរិកនឹងបម្រើផលប្រយោជន៍ របស់មេដឹកនាំរុស្ស៊ី លោក ពូទីន។

ការកត់សម្គាល់នេះ បានធ្វើឡើង នៅថ្ងៃដែលសម្ព័ន្ធមិត្តអឺរ៉ុប បានប្រមូលផ្តុំគ្នា នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ។ ដោយពេលនោះ មានការសន្យាថា នឹងចំណាយប្រាក់បន្ថែម លើសន្តិសុខ និងប្រមូលផ្តុំក្រុមចម្រុះ ដើម្បីការពារ បទឈប់បាញ់ណាមួយ ដែលនឹងមាន នៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត