ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា

ប៊ែរឡាំង៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន TUI BLUE Hotel & Resorts របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍សម្រាប់ការរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា។