លីបង់ត្រូវការលុយ ១១ ពាន់លានដុល្លារកសាងប្រទេស ក្រោយសង្គ្រាម

បេរូត ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃសុក្រ បានប៉ាន់ស្មានថា លីបង់ត្រូវការលុយដល់ទៅ ១១ ពាន់លានដុល្លារ ទើបអាចកសាងប្រទេសឡើងវិញ ក្រោយបញ្ចប់ភ្លើងសង្រ្គាមអ៊ីស្រាអែល និងក្រុមហេសបូឡា។

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍វាយតំលៃការខូចខាត និងការខាតបង់ចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា ការខាតបង់សរុបនៃសង្គ្រាមអាចនឹងកើនឡើងដល់ ១៤ ពាពាន់លានដុល្លារ។

ក្នុងនោះ ៦.៨ ពាន់លានដុល្លារខាតបង់លើរចនាសម្ព័ន្ធរូបវន្ត និង ៧.២ ពាន់លានដុល្លារខាតបង់ដោយសារការ កាត់ បន្ថយផលិតភាព ប្រាក់ចំណូល និង ចំណាយប្រតិបត្តិការ។

រីឯវិស័យលំនៅឋានរងគ្រោះធ្ងន់ធ្ងរជាងគេ ខាតបង់ប្រមាណ ៤.៦ ពាន់លានដុល្លារ ខណៈវិស័យទេសចរណ៍ខាតបង់ចំនួន ៣.៦ ពាន់លានដុល្លារ។

បើតាមធនាគារពិភពលោក ផលប៉ះពាល់នៃជម្លោះបង្កឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសលីបង់ ដាំក្បាលចុះ ៧.១ភាគរយក្នុងឆ្នាំ ២០២៤ ជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងកំណើនពេលគ្មានសង្គ្រាមមានត្រឹម ០.៩ ភាគរយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


Comments

Leave a Reply

Your email address will not be published. Required fields are marked *