Zelensky អះអាងថា Putin មិនកែនោះទេ

បរទេស ៖ ក្រោយការវាយប្រហាររបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន ស្លាប់និងរបួសមនុស្សមួយចំនួន លោក Zelensky បាននិយាយថា លោក ពូទីន នៅតែដដែល គ្មានការកែប្រែ នោះទេ។

លោក Zelensky បានលើកឡើងថា «គ្មានអ្វីផ្លាស់ប្តូរ សម្រាប់ភាគី នៅទីក្រុងមូស្គូ»។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នក ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងការវាយប្រហារ កាលពីយប់ថ្ងៃសុក្រ ទូទាំងប្រទេស។ ការវាយប្រហារ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស។

លោក Zelensky នឹងត្រូវទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃចន្ទ ដើម្បីពិភាក្សា ជាមួយព្រះអង្គម្ចាស់ ប្រទេសនេះ នៅមួយថ្ងៃមុនពេលដែលមន្ត្រីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើការចរចាជាថ្មី ជាមួយសមភាគីអាមេរិក ក្នុងគោលបំណង ធានាឱ្យមានបទឈប់បាញ់។

ត្រង់ចំណុចនេះ លោក Zelensky បានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា កិច្ចប្រជុំ នឹងមានផលិតភាព …យើងនៅអ៊ុយក្រែនត្រូវបានកំណត់ សម្រាប់បទឈប់បាញ់ នេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *