ហ្វីលីពីនចាប់ឃាត់ខ្លួនលោក Duterte

បរទេស ៖ អតីតប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួន តាមដីកាអន្តរជាតិ នេះបើតាមវិមានប្រធានាធិបតីហ្វីលីពីន។

វិមានប្រធានាធិបតីហ្វីលីពីន បាននិយាយថា «អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន នៅថ្ងៃអង្គារនេះ បន្ទាប់ពីយន្តហោះរបស់លោក បានចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ដោយប៉ូលីសបានអនុវត្តដីកា របស់តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ជុំវិញសង្គ្រាមដ៏ប្រល័យ របស់លោក លើការបង្ក្រាបគ្រឿងញៀន ដ៏កក្រើក កាលពីពេលលោកកាន់អំណាច»។

វិមានប្រធានាធិបតី បានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅពេលព្រឹកព្រលឹម ប៉ូលីស Interpol Manila បានទទួលច្បាប់ចម្លង ជាផ្លូវការ នៃដីកាចាប់ខ្លួន ពីតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ឬ ICC»។

ប្រភពបានបន្តថា «មកដល់ពេលនេះ គាត់ស្ថិតនៅក្រោមការឃុំខ្លួន របស់អាជ្ញាធរ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត