លោក Zelensky រំពឹងថា លោក Trump នឹងប្រើធម៌ក្តៅ បើសិនលោក Putin បដិសេធបទឈប់បាញ់

កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនិយាយថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ នឹងប្រើធម៌ក្តៅលើរុស្ស៊ី ប្រសិនបើវិមានក្រឹមឡាំងរបស់លោក ពូទីន ទាត់ចោលបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។

លោក ហ្សេលេនស្គី បានប្រាប់អ្នកកាសែតនៅទីក្រុងកៀវថា អាមេរិកនឹងដាក់សម្ពាធធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ប្រសិនបើពួកគេមិនព្រមទទួលយកបទឈប់បាញ់ ដើម្បីបញ្ឈប់ការប្រយុទ្ធ ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ម៉ឺននាក់នោះទេ។

បើតាមលោកប្រធានាធិបតី ហ្សេលេនស្គី អ្វីគ្រប់យ៉ាងអាស្រ័យលើថាតើរុស្ស៊ីចង់បានបទឈប់បាញ់ និងភាពស្ងៀមស្ងាត់ ឬពួកគេចង់បន្តការសម្លាប់មនុស្សទៀតតែប៉ុណ្ណោះ។

ជាការឆ្លើយតប វិមានក្រឹមឡាំងបាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទឈប់បាញ់។

យ៉ាងណាមិញ កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា បទឈប់បាញ់បណ្ដោះអាសន្ន គឺជារឿង «មិនអាចទទួលយកបាន»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


Comments

Leave a Reply

Your email address will not be published. Required fields are marked *