រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ មាន​សុទិដ្ឋិ​និយម​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បញ្ចប់​សង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នចំពោះការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រថា មានហេតុផលសម្រាប់ «សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន» ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន ទោះបីជាលោកនិយាយថា វានៅតែមានការងារត្រូវធ្វើច្រើន។
លោក Rubio បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយសមភាគីមកពីប្រទេស G7 នៅប្រទេសកាណាដា ថា «វាគ្រប់គ្រាន់ដើម្បីនិយាយ ខ្ញុំគិតថាមានហេតុផលដែលមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។ ប៉ុន្តែដោយមានភស្តុតាងដូចគ្នា យើងបន្តទទួលស្គាល់ស្ថានភាពលំបាក និងស្មុគស្មាញ» ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Rubio បាននិយាយថា ការដំឡើងពន្ធរបស់រដ្ឋបាល លោក Trump លើប្រទេសនានា ពុំមានន័យថាជា «អរិភាព» នោះទេ ប៉ុន្តែជាគោលបំណងដើម្បីបង្កើតសមភាពពាណិជ្ជកម្ម «ហើយនៅពេលដែលបន្ទាត់ជាមូលដ្ឋាន ត្រូវបានកំណត់ឡើងវិញ នោះអ្នកអាចចរចាទ្វេភាគីជាមួយប្រទេសនីមួយៗអំពីការកែប្រែ អាចត្រូវបានធ្វើឡើងចំពោះពាណិជ្ជកម្មរបស់យើង ពាណិជ្ជកម្មទ្វេភាគីរបស់យើង ដូច្នេះ វាយុត្តិធម៌សម្រាប់ភាគីទាំងពីរ»។