Influencerអង់គ្លេសឈប់ប្រើស្មានហ្វូន ប្តូរមកចុចទូរស័ព្ទចាស់វិញ

បរទេស៖ អ្នកមានឥទ្ធិពលក្នុងសង្គម ឬ Influencer នៅចក្រភពអង់គ្លេស នាង August Lamm បានសម្រេចចិត្តបោះបង់ចោល ស្មានហ្វូន ងាកមកប្រើប្រាស់ទូរស័ព្ទដៃ ធម្មតាវិញ ក្រោយត្អូញត្អែរថា លែងមានមិត្តភ័ក្ត្រ ព្រោះរវល់តែញៀននឹងការលេងទូរស័ព្ទឆ្លាតវៃ ទាំងនោះ។

នាង August Lamm គឺជាអ្នកនិពន្ធ និងជាសិល្បករ ដែលធ្លាប់ជាអ្នកមានឥទ្ធិពល លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកតាមដាន ឬ Follower ជាង១៧ម៉ឺននាក់ ហើយ ត្រូវបានចាត់ទុកថាជា Influencer។ ប៉ុន្តែ ឥឡូវនេះ នាងកំពុងបញ្ចុះបញ្ចូលអ្នកផ្សេងទៀត ឱ្យបន្ទាបតម្លៃស្មាតហ្វូន ថាជាទូរស័ព្ទ «ល្ងង់» ដែលបានបាត់បង់មុខងារ ហៅទូរសព្ទ ឬ ផ្ញើសារ ដូចទូរស័ព្ទ មិនឆ្លាតវៃ។

នាងបានប្រាប់ AFP នៅក្នុងស្ទូឌីយ៉ូរបស់ខ្លួន នៅទីក្រុងឡុងដ៍ថា «នៅពេលដែលជីវិតសង្គមទាំងមូលរបស់អ្នក នៅលើអ៊ីនធឺណិត អ្នកអាចមានអារម្មណ៍ថា ខ្លួនទទួលប្រជាប្រិយភាព…ហើយពេលដែលអ្នកដាក់ទូរស័ព្ទចុះ ហើយមើលជុំវិញខ្លួនអ្នក នឹងដឹងថា អ្នកគ្មានមិត្តណាម្នាក់ ហើយ អ្នកមិនបានធ្វើអ្វីទេ»។ នាងអះអាងថា យុទ្ធនាការធ្វើពហិកា ខ្លួនឯងបែបនេះ គឺដើម្បីប្រឆាំងនឹងការញៀន នឹងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងបន្ថែម ដោយសង្កត់ធ្ងន់ថា នឹងមិនត្រលប់ទៅប្រើឧបករណ៍ឆ្លាតវៃ ទៀតទេ។

យោងតាមនិយតករទូរគមនាគមន៍ របស់ចក្រភពអង់គ្លេស ហៅកាត់ Ofcom បានចេញផ្សាយថា ជនជាតិអង់គ្លេស ដែលមានអាយុពី ២៥ទៅ ៣៤ ឆ្នាំ ចំណាយពេល ជាមធ្យម ច្រើនជាង៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីស្អិតជាប់ ជាមួយអេក្រង់ទូរស័ព្ទ របស់ពួកគេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *