រដ្ឋមន្ត្រីប្រៃសណីយ៍ និងរដ្ឋមន្ត្រីអប់រំ អញ្ជើញទស្សនកិច្ច​គម្រោង​សាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការ​ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនា​គមន៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូល​រួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុន​ស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មាន​ជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបាន​ដាក់ឱ្យ​ដំ​ណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតា​ខ្មៅ ខេត្តកណ្តាល ដែលក្នុងនោះ មានសកម្មភាពសំខាន់ៗ​ដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការ​ផលិត​មាតិកាអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស(គ្រូបង្រៀន) ពីរបៀបប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សា និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ


Comments

Leave a Reply

Your email address will not be published. Required fields are marked *