ស្លាប់មនុស្សនៅហ្គាហ្សាកើនលើស ៥ម៉ឺននាក់

បរទេស ៖ ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សា បានកើនលើស៥ម៉ឺននាក់ ខណៈដែលយោធាអ៊ីស្រាអែលបានដាក់សម្ពាធ តាមរយៈប្រតិបត្តិការជើងគោក នៅទូទាំងតំបន់។

កងទ័ពបានឡោមព័ទ្ធផ្នែកនៃទីក្រុង ​Rafah ក្បែរប្រទេសអេហ្ស៊ីប ជិតមួយសប្តាហ៍ គិតត្រឹមថ្ងៃអាទិត្យ ដើម្បីជាការវាយប្រហារជាថ្មី លើទឹកដីប៉ាឡេស្ទីន។ ប្រភពមួយ នៅក្នុងចលនាអ៊ីស្លាម និយាយថា អគ្គីភ័យបានឆាបឆេះផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ​ Nasser ក្នុងទីក្រុង Khan Yunis បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល បានសម្លាប់សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់ ខណៈកំពុងទទួលការព្យាបាល។ តែ អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅថាជា «ភេរវករ ត្រូវកំចាត់»។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា សង្រ្គាមដែលមានតាំងពីខែតុលា ឆ្នាំ២០២៣ ដោយផ្តើមចេញពីពួកហាម៉ាស់ វាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់មក បានសម្លាប់មនុស្ស នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ចំនួន ៥ម៉ឺន២១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត