ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធ២៦ មីនា ថា លោកនឹងព្រមបន្ធូរបន្ថយការដំឡើងពន្ធដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance របស់ចិនក្នុងការលក់ app វីដេអូកម្សាន្តខ្លីៗ ដែលប្រើដោយជនជាតិអាមេរិកចំនួន១៧០ លាននាក់។
ក្រុមហ៊ុន ByteDance មានថ្ងៃផុតកំណត់នៅថ្ងៃទី ៥ ខែមេសា ដើម្បីស្វែងរកអ្នកទិញយកដែលមិនមែនជាជនជាតិចិនសម្រាប់បណ្ដាញសង្គម TikTok ពុំនោះប្រឈមការហាមប្រាមមិនឲ្យមានវត្តមាននៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្អែកលើសន្តិសុខជាតិ ដែលត្រូវបានចូលជាធរមានកាលពីខែមករា ក្រោមច្បាប់ឆ្នាំ២០២៤ ។
លោក Trump បាននិយាយថា លោកសុខចិត្តពន្យាពេលកំណត់ ប្រសិនបើកិច្ចព្រមព្រៀងលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ពុំទាន់ត្រូវបានសម្រេច។
Leave a Reply