គណៈកម្មការសហភាពអឺរ៉ុបនិយាយថា ពលរដ្ឋសហភាពអឺរ៉ុបគួរតែស្តុកទុកអាហារគ្រប់គ្រាន់ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដើម្បីត្រៀមយ៉ាងហោចណាស់៧២ម៉ោងក្នុងករណីមានវិបត្តិ។ក្នុងការណែនាំថ្មីដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ គណៈកម្មាការនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុបក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដើម្បីជំរុញវប្បធម៌នៃការត្រៀមខ្លួននិងភាពធន់។
ឯកសារដែលមានកម្រាស់១៨ ទំព័របានព្រមានថា អឺរ៉ុបកំពុងប្រឈមការពិតថ្មីពោរពេញទៅដោយហានិភ័យ និងភាពមិនច្បាស់លាស់ ដោយលើកឡើងពីសង្គ្រាមពេញបន្ទុករបស់រុស្ស៊ីនៅអ៊ុយក្រែន ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសង្គ្រាមអេឡិចត្រូនិកជាកត្តាចម្បង។
រដ្ឋាភិបាលនានាក៏ត្រូវបានជំរុញឱ្យបញ្ជាក់ពីវិបត្តិចំពោះសេវាជាតិរបស់ខ្លួនផងដែរ ដូចជាសេវាថែទាំសុខភាព ការផ្គត់ផ្គង់ទឹក និងទូរគមនាគមន៍ ក្នុងករណីមានជម្លោះ ឬគ្រោះមហន្តរាយណាមួយ។
គំនិតផ្តួចផ្តើមនៅទីក្រុងប្រ៊ុចសែល ហាក់ដូចជាការដាស់តឿនសម្រាប់រដ្ឋជាសមាជិកចំពោះភាពធ្ងន់ធ្ងរនៃស្ថានភាពសន្តិសុខរបស់ប្លុកនេះ។
ការគំរាមកំហែងមិនធ្លាប់មានពីប្រទេសរុស្ស៊ីបានជំរុញឱ្យក្រុមមេដឹកនាំអឺរ៉ុបសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការត្រៀមខ្លួនចំពោះសង្គ្រាម ស្របពេលប្លុកនេះត្រៀមទប់ទល់គោលនយោបាយទាំងការដំឡើងពន្ធ និងយោធា ក៏ក្ដៅគគុករបស់រដ្ឋបាលលោកTrump លើអឺរ៉ុប ជាពិសេសលើការរួមចំណែកដល់អង្គការណាតូ និងលើសង្រ្គាមនៅអ៊ុយក្រែន ដែលបានជំរុញឱ្យមានការប្រកួតប្រជែងនៅលើទ្វីបនេះ ដើម្បីឈានទៅដល់ការត្រៀមខ្លួនខាងយោធារបស់ខ្លួន។
យុទ្ធសាស្ត្រត្រៀមលក្ខណៈក្នុងសហភាពអឺរ៉ុបរបស់គណៈកម្មាការខាងលើ និយាយថា ពលរដ្ឋនៅទូទាំងទ្វីបគួរតែជ្រើសរើសយកវិធានការជាក់ស្តែង ដើម្បីធានាថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានអាសន្ន។ ឯកសារនេះបាននិយាយថា នេះរួមបញ្ចូលទាំងការផ្គត់ផ្គង់ចាំបាច់គ្រប់គ្រាន់ដើម្បីបម្រុងទុកឱ្យបានយ៉ាងតិចបីថ្ងៃ ក្នុងករណីមានការរំខានខ្លាំង ហើយរយៈពេលដំបូងគឺធ្ងន់ធ្ងរបំផុត៕
Leave a Reply