ព័រទុយហ្គាល់រឹបអូសកូកាអ៊ីន៦.៥តោនពីក្នុងទឹក

បរទេស៖ ប៉ូលិសយុត្តិធម៌ របស់ប្រទេសព័រទុយហ្គាល់ បាននិយាយថា កងទ័ពជើងទឹកព័រទុយហ្គាល់ ដោយមានជំនួយពីចារកម្មអេស្ប៉ាញ អាមេរិក និងអង់គ្លេស បានរឹបអូសបានកូកាអ៊ីន ជិត៦,៥តោន ពីទូកពាក់កណ្តាលមុជទឹក នៅកណ្តាលមហាសមុទ្រអាត្លង់ទិក ភាគខាងត្បូង នៃប្រជុំកោះ Azores ។

ទូកនេះចេញដំណើរ មកពីអាមេរិកខាងត្បូង ហើយច្បាស់ជា ត្រូវធ្វើដំណើរឆ្ពោះទៅអឺរ៉ុប ដើម្បីជួញដូរ គ្រឿងញៀន នេះបើតាមលោក Luis Neves មេប៉ូលីសយុត្តិធម៌ បាននិយាយ។ គួរបញ្ជាក់ថា កូកាអ៊ីន ភាគច្រើនដែលរត់ពន្ធចូលប្រទេសព័រទុយហ្គាល់ តែងតែ ឆ្លងកាត់សមុទ្រ ចេញពីតំបន់អាមេរិកឡាទីន។ កាលពីឆ្នាំ២០២៤ ព័រទុយហ្គាល់ រឹបអូសកូកាអ៊ីន ចំនួន២៣តោន។

សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា សមាជិកនាវិក ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន។ ប្រភពថា នាវាចុងក្រោយនេះ ត្រូវបានស្ទាក់ចាប់ នៅចំណុចកណ្តាល មហាសមុទ្រអាត្លង់ទិក មានចម្ងាយប្រហែល ៩០០គីឡូម៉ែត្រ ភាគខាងត្បូង នៃប្រជុំកោះ Azores របស់ប្រទេសព័រទុយហ្គាល់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *