យន្តហោះចម្បាំងបារាំងបុកគ្នាពេលបង្វឹកអ៊ុយក្រែន

បរទេស ៖ អាជ្ញាធរបារាំងបាននិយាយថា អំឡុងពេលបង្វឹកអ្នកបើកបរអ៊ុយក្រែន យន្តហោះចម្បាំង Alpha Jet ២គ្រឿង បានបុកគ្នា នៅលើអាកាស ក្បែរនឹងមូលដ្ឋានយោធាមួយកន្លែង នាភាគឦសាន ប្រទេសបារាំង។

អាជ្ញាធរបាននិយាយថា មនុស្សបីនាក់បានរួចផុតពីការស្លាប់ គ្រាន់តែរបួស ហើយមិនបង្កឲ្យមានជនស៊ីវិលរងគ្រោះទេ ក្នុងហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ លើកនេះ។

រដ្ឋមន្ត្រីការពារជាតិ លោក Sebastien Lecornu បាននិយាយថា ហេតុការណ៍នេះ បានកើតឡើង ខណៈដែលបារាំងបាននឹងកំពុងប្រើយន្តហោះម៉ាស៊ីនភ្លោះ ធុនស្រាល ទាំងនេះ ដើម្បីបង្ហាត់អ្នកបើកយន្តហោះ របស់អ៊ុយក្រែន ក្រោយការឈ្លានពានរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។

គួររម្លឹកថា កាលពីខែសីហា ឆ្នាំ២០២៤ អ្នកបើកយន្តហោះបារាំងពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះ ប្រភេទ Rafale របស់ពួកគេ បានបុកគ្នា នៅកណ្តាលអាកាស នាភាគខាងកើត ប្រទេសបារាំង អំឡុងឧបទ្ទវហេតុ ដ៏កម្រមួយ ពាក់ព័ន្ធនឹងយន្តហោះយោធាទំនើប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *