សិង្ហបុរីផ្តល់បឋម១១ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ានិងថៃ

បរទេស ៖ កាកបាទក្រហមសិង្ហបុរី ហៅកាត់ SRC នៅថ្ងៃសៅរ៍នេះ បានសន្យាថា នឹងផ្តល់ជំនួយបឋម ១១ម៉ឺន១៨៥០ដុល្លារអាមេរិក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ចំពោះគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។

SRC បាននិយាយថា «ការរួមចំណែកនេះប្រើសម្រាប់តម្រូវការបន្ទាន់ រួមបញ្ចូលទាំង ការចែកចាយសម្ភារៈចាំបាច់ ដូចជា អាហារ ទឹក ភួយ សម្ភារៈអនាម័យ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងសមាគមកាកបាទក្រហមថៃ»។ ប្រភពថា ការអំពាវនាវអំពីការរៃអង្គាសថវិកាជាសាធារណៈ ក៏នឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ ផងដែរ។ មូលនិធិនេះនឹងគាំទ្រដោយផ្ទាល់ ដល់ប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញ សម្រាប់សហគមន៍ ដែលរងផលប៉ះពាល់។

នាយកប្រតិបត្តិ SRC បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង មនុស្សជាច្រើនរងរបួស ផ្លាស់ទីលំនៅ និងត្រូវការជំនួយ ជាបន្ទាន់។ ការខូចខាតយ៉ាងទូលំទូលាយ នៃហេដ្ឋារចនាសម្ព័ន្ធ កំពុងរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ ទំហំនៃគ្រោះមហន្តរាយបែបនេះ ទាមទារឱ្យមានការឆ្លើយតប យ៉ាងរហ័ស»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *