ការដំឡើងពន្ធរបស់លោក Trump បានបំផ្លាញភាគហ៊ុនសកល តម្លៃប្រាក់ដុល្លារ មាស និងប្រេង ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដំឡើងពន្ធទូទាំងពិភពលោកចុងក្រោយ បានជំរុញឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដែលមានក្ដីបារម្ភជាច្រើនថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងបង្កើនអតិផរណា។

ការដំឡើងពន្ធរបស់លោក Trump បានបំផ្លាញភាគហ៊ុនសកល តម្លៃប្រាក់ដុល្លារ មាស និងប្រេង
ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដំឡើងពន្ធទូទាំងពិភពលោកចុងក្រោយ បានជំរុញឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដែលមានក្ដីបារម្ភជាច្រើនថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងបង្កើនអតិផរណា។
ប្រាក់ដុល្លារបានធ្លាក់ចុះ ២,៦%ធៀបនឹងប្រាក់អឺរ៉ូ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងពេលតែថ្ងៃមួយ ក្នុងរយៈពេលមួយទសវត្សរ៍ ហើយបានទទួលរងការខាតបង់យ៉ាងខ្លាំងផងដែរ ធៀបនឹងប្រាក់យ៉េន និងផោនអង់គ្លេស រីឯភាគហ៊ុនប្រេងក៏បានធ្លាក់ចុះផងដែរ។
នៅលើទីផ្សារភាគហ៊ុន ភាគហ៊ុន Nasdaq Composite ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ Wall Street បានធ្លាក់ចុះប្រហែល ៦ ភាគរយ ខណៈភាគហ៊ុន S&P 500 មើលឃើញការធ្លាក់ចុះធំបំផុតក្នុងមួយថ្ងៃចាប់តាំងពីឆ្នាំ២០២០មក។
ភាគហ៊ុននៅក្នុងក្រុមហ៊ុននានា ដែលពឹងផ្អែកលើកម្លាំងពលកម្មទាប ក្នុងរោងចក្រនៅបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ទន្ទឹមនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Nike ធ្លាក់ចុះជាង ១១% និងភាគហ៊ុនក្រុមហ៊ុនសម្លៀកបំពាក់ Gap ធ្លាក់ចុះជាង២០% ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលទូរស័ព្ទដៃ iPhone របស់ខ្លួនផលិតយ៉ាងច្រើននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ៩ ភាគរយ។
នៅទូទាំងពិភពលោក ភាគហ៊ុននៅក្នុងវិស័យសំខាន់ៗ រួមទាំងរថយន្ត និងធនាគារ ក៏ទទួលរងការវាយប្រហារខ្លាំងដែរ។
តម្លៃមាសស្ថិតក្នុងភាពមិនច្បាស់លាស់ និងរុញឲ្យតម្លៃហក់ឡើងដល់៣.១៦៧.៨៤ដុល្លារក្នុងមួយឱន ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *