ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់ ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា “៨ ទល់០” ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។

ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់
ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា “៨ ទល់០” ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។
តុលាការធម្មនុញ្ញ គ្រោងនឹងចាប់ផ្តើមចេញសាលក្រមរបស់ខ្លួននៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងសម័យប្រជុំតាមកញ្ចក់ទូរទស្សន៍ជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។ នៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតក្នុងប្រទេស ប្រជាជនរាប់សែននាក់ត្រូវបានរំពឹងថានឹងចេញតវ៉ា ហើយអាជ្ញាធរនិយាយថា ផ្លូវសំខាន់ៗមួយចំនួននៅកណ្តាលទីក្រុងសេអ៊ូល អាចនឹងបិទចរាចរណ៍។
នៅថ្ងៃសុក្រនេះ រឿងមួយក្នុងចំណោមពីរនឹងកើតឡើងបន្ទាប់ពីសាលក្រមចុងក្រោយត្រូវប្រកាស នោះគឺ លោក Yoon នឹងត្រូវបានជម្រះពីការចោទប្រកាន់ រួចត្រឡប់ទៅកាន់តំណែងប្រធានាធីបតីវិញភ្លាមៗ ឬក៏លោក Yoon នឹងត្រូវរកឃើញថាមានកំហុស រួចត្រូវដកចេញពីតំណែង ហើយប្រទេសនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងពេល ៦០ថ្ងៃ។
នគរបាលជាង ១៤.០០០នាក់ ត្រូវដាក់ពង្រាយនៅទូទាំងទីក្រុង ខណៈស្ថានីយ៍រថភ្លើងក្រោមដី Anguk អាជីវកម្មនានាក្នុងតំបន់ និងសាលារៀនជាច្រើន ត្រូវបិទទ្វារ ក្នុងករណីមានការរំខានណាមួយបន្ទាប់ពីការសម្រេចរបស់តុលាការ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *