Trump បញ្ជាក់ថា មិនផ្អាកវិធានការតំឡើងពន្ធទេ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងបញ្ជាក់ កាលពីថ្ងៃចន្ទថា លោកមិនមានផែនការផ្អាក វិធានការតំឡើងពន្ធ នោះឡើយ។

លោក Donald Trump បាននិយាយថា លោកមិនពិចារណា ផ្អាកលើពន្ធគយថ្មី និងពន្ធទូលំទូលាយ ដើម្បីអនុញ្ញាតឱ្យមានការចរចា ជាមួយប្រទេសដទៃទៀតនោះទេ។

លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងមិនសម្លឹងមើល ទៅលើនោះទេ។ យើងមានប្រទេសជាច្រើន ដែលកំពុងមកចរចារ ជាមួយយើង ហើយនឹងមានកិច្ចព្រមព្រៀង ដោយយុត្តិធម៌» ។

លោក Trump ក៏បានរំលឹកឡើងវិញ នូវការគំរាមកំហែងរបស់លោកចំពោះពន្ធបន្ថែមទៀត លើប្រទេសដែលប្រឆាំងតបតបនឹងការតំឡើងពន្ធរបស់លោកទៀតផង។

លោក Trump បានថ្លែងការពារ វិធានការតំឡើងពន្ធនាំចូល ប្រាប់ដល់អ្នកសារព័ត៌មាន បែបនេះ ពេលទទួលជួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត