អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរបន្ទាប់របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ នឹងត្រូវធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីមានភាពចម្រូងចម្រាសថ្មីៗនេះ ជុំវិញទីតាំងដែលការចរចានឹងត្រូវធ្វើឡើង។
ការប្រកាសកាលពីថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានកើតឡើង ខណៈប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអនុម័តជាផ្លូវការនូវការលាលែងពីតំណែងរបស់អនុប្រធានមួយរូបរបស់លោក ដែលបានបម្រើការជាអ្នកចរចាដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ខ្លួនជាមួយមហាអំណាចពិភពលោក។
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi ក៏បានទៅដល់ទីក្រុងតេអេរ៉ង់ផងដែរកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាដែលអាចរួមបញ្ចូលការចរចាអំពីអ្វីដែលការអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់លោកអាចទទួលបានក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង។
សេចក្តីប្រកាសរបស់ទូរទស្សន៍រដ្ឋបាននិយាយថា ប្រទេសអូម៉ង់ នឹងសម្របសម្រួលម្តងទៀតសម្រាប់កិច្ចចរចានៅថ្ងៃសៅរ៍នៅទីក្រុងរ៉ូម។ រដ្ឋមន្ត្រីការបរទេសអូម៉ង់បានដើរតួនាទីជាអន្តរការីរវាងភាគីទាំងពីរក្នុងអំឡុងពេលការចរចាកាលពីចុងសប្តាហ៍មុននៅទីក្រុង មុស្កាត(Muscat) រដ្ឋធានីអូម៉ានី។
ការចរចានេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍនុយក្លេអែរ៕
Leave a Reply