(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ដោយ ៖ ម៉ាដេប៉ូ

បរទេស ៖ សេតវិមានបានអះអាងថា ជនចំណាកស្រុក ដែលត្រូវបានចាប់និរទេសខុស នឹងមិនអាចរស់នៅក្នុងទឹកដី សហរដ្ឋអាមេរិក ទៀតទេ។

លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Kilmar Abrego Garcia ជាជនចំណាកស្រុកដែលត្រូវបានបណ្តេញចេញពីប្រទេស ទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador ដោយច្រលំថា ជាឧក្រិដ្ឋជន នឹងមិនរស់នៅក្នុងសហរដ្ឋអាមេរិក ម្តងទៀត ខណៈដែលករណីនេះ នៅតែបន្តបង្កឱ្យមានភ្លើងនយោបាយ។ លោកស្រីបានអះអាងថា «ប្រសិនបើគាត់ត្រលប់ ទៅសហរដ្ឋអាមេរិក វិញ គាត់នឹងត្រូវនិរទេស ម្តងទៀត ភ្លាមៗ»។

រីឯភរិយា របស់ជនចំណាកស្រុក ដែលត្រូវបាននិរទេសដោយច្រឡំ នាង Jennifer Vasquez Sura បាននិយាយថា នាងនឹងមិនបញ្ឈប់ការប្រយុទ្ធ តតាំង រហូតដល់នាងឃើញប្តី នៅរស់។ នាងថា សូមអង្វរដល់រដ្ឋបាល Donald Trump និងរដ្ឋបាលប្រទេស El Salvador ឱ្យឈប់លេងហ្គេមនយោបាយ ជាមួយនឹងជីវិតប្តីរបស់នាង៕

ប្រភពពី AFP