វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកមានបំណងនិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនជាង ៣ឆ្នាំកន្លងមកនេះ។
លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃសៅរ៍ថា ការសន្ទនារវាងគាត់ជាមួយលោកប្រធានាធិបតី ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទស្អែកនេះ។
មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់មកលោកនឹងជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំប្រទេស ជា សមាជិក ណាតូ ផ្សេងៗ។
បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ គាត់មានគោលបំណងបំបែករបាំងឧបសគ្គឆ្ពោះទៅរកបទឈប់បាញ់មួយ ដែលកើតឡើងពីការរៀបចំកិច្ចប្រជុំកំពូលមួយ។
ហើយលោក ត្រាំ ផ្ទាល់សង្ឃឹមខ្ពស់ថា កិច្ចប្រជុំនោះនឹងពាំនាំមកនូវសន្តិភាព ហើយសង្រ្គាមដ៏ឃោរឃៅនេះ ដែលជាសង្រ្គាមដែលមិនគួរកើតឡើងនោះ នឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ៕
ប្រភព ៖ AFP
Leave a Reply