ឧទ្យានជាតិ Death Valley នៅតាមបណ្តោយព្រំដែនរដ្ឋកាលីហ្វ័រញ៉ា-រដ្ឋណេវ៉ាដា កំពុងបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថាតំបន់ទាក់ទាញទេសចរណ៍មួយនេះ ត្រូវបានព្យាករណ៍ថា នឹងក្លាយជាទីកន្លែងក្តៅបំផុត នៅលើផែនដីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អង្គភាពសេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីកម្តៅ។ ពួកគេនិយាយថា សីតុណ្ហភាព ដែលយើងកំពុងមើលឃើញ នឹងទំនងជាប្រឈមទៅនឹងកំណត់ត្រាកម្តៅហក់ឡើងខ្ពស់។
អង្គភាពសេវាអាកាសធាតុជាតិ បានព្រមានពីកម្រិតខ្ពស់ជិត១៣០ អង្សាហ្វារិនហៃ រហូតដល់ថ្ងៃសុក្រ។
នៅសប្តាហ៍ខាងមុខនេះ យើងនឹងមើលឃើញការព្យាករណ៍១៣០អង្សាហ្វារិនហៃ ដូច្នេះប្រសិនបើវាហក់ឡើងដល់១៣០អង្សាហ្វារិនហៃ នៅសប្តាហ៍ខាងមុខនេះ នោះនឹងបង្កើតកំណត់ត្រាថ្មី ហើយជាថ្មីម្តងទៀត នេះនឹងជាសីតុណ្ហភាពក្តៅបំផុត ដែលនឹងត្រូវបានកត់ត្រា។
ទីភ្នាក់ងារ បាននិយាយថា ប្រជាជនប្រហែល៣៦លាននាក់ ប្រហែល១០ភាគរយរបស់ប្រទេស ស្ថិតនៅក្រោមការព្រមានអំពីកម្តៅក្តៅខ្លាំង ។
ការស្រាវជ្រាវបង្ហាញថា បម្រែបម្រួលអាកាសធាតុជំរុញដោយឥន្ធនៈហ្វូស៊ីល កំពុងបង្កើនរលកកម្តៅក្តៅខ្លាំងនៅទូទាំងពិភពលោក ហើយនឹងនាំយកអាកាសធាតុដ៏គ្រោះថ្នាក់ សម្រាប់ទសវត្សរ៍ខាងមុខ។
Leave a Reply