សត្វព្រៃដ៏កម្រ មានវត្តមាននៅក្នុងតំបន់ការពារទេសភាពនៃខេត្តស្ទឹងត្រែង

សត្វខ្ទីង ទន្សោង ដែលជាប្រភេទសត្វកម្រពេលនេះត្រូវ​បានក្រុមអភិរក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រទះ​ឃើញ​តាមប្រព័ន្ធកាម៉េរ៉ា កំពុងមានវត្តមានរស់​នៅ​ក្នុង​តំបន់​ការពារ​ទេស​ដែល​គ្រប់​គ្រង​ដោយ​បរិស្ថាន។

លោក ឈួន ឆន អនុប្រធានការិយាល័យ តំបន់រ៉ាមសារ បានឱ្យដឹងថា ហ្វូងសត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​កំពុង​តែរស់នៅក្នុងតំបន់ការពារដោយបរិស្ថាន ដោយគ្របលើព្រៃសហគមន៍ប្រជុំមិត្ត សហគមន៍ជាំពេជ្រ សហគមន៍ក្រឡាពាស សហគមន៍អូរស្វាយ និងតំបន់ភ្នំរមៀតជាដើម ហើយ​ក្នុង​ចំណោមសត្វព្រៃទាំងនោះ ក្រុមការងារបានសហការជាមួយ គណៈ​កម្មការ​សហគមន៍​ព្រៃឈើ (​ប្រជុំមិត្ត)​ឃុំ សំអាង ចុះល្បាត ត្រួតពិនិត្យ ក្នុងដែនអភិរក្សក៏បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល ៥ ទៅ ៦ ក្បាល ដែលប្រភេទសត្វជាប្រភេទកម្រ។

លោកបន្ដថា បន្ទាប់ពីឃើញដានជើងហើយ ក្រុមកាងារក៏បានតាមដានទៅមើលកាមេរ៉ាថតសត្វ ដែល​សហគមន៍ ដែលបានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុង​ព្រៃផ​ងដែរ ជានច្រើន។

លោកបន្ថែមឲ្យដឹងទៀតថា យោងតាមការផ្ដល់ព័ត៌មាន ពីគណ:កម្មការសហគមន៍ ក្នុង​ព្រៃ​ខាង​លើ​នេះ ពពួកសត្វព្រៃដែលមានវត្តមាន ដូចជា សត្វខ្ទីង.ទន្សោង.ឈ្លូស ជ្រូកព្រៃ ហើយ​សហគមន៍​​បាន​បំពាក់កាមេរ៉ា ថតសត្វ ៥គ្រឿង ដើម្បីតាម​ដានសកម្មភពហ្វូងសត្វទាំងនោះដែរ។

សូមបញ្ជាក់ថាក្នុងដែនសហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតាស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយនៅក្នុងព្រៃសហគមន៏មួយនេះ មាន​ព្រៃឈើ​ចម្រុះច្រើនប្រភេទដែលមានសក្តានុពល​ដ៏​ល្អសម្រាប់សត្វរស់នៅ។

លោក អនុប្រធានការិយាល័យរ៉ាមសារបានសំណុំពរដល់បងប្អូនប្រជាពលរដ្ឋ និង​ប្រធាន​សហគមន៍​ព្រៃឈើទាំងអស់ ត្រូវចូលរួមថែ​រក្សា និង​អភិរក្ស​សត្វ​ព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ការពារទេសភាពគ្រប់គ្រងដោយបរិស្ថាន ឈប់សកម្មភាព​បរបាញ់សត្វព្រៃ ដើម្បី​ជាភា​ព​ទាក់​ទាញ​នៅ​អង្កការ​ដៃគូរ​មក​ចូលរួ​ម​អភិវឌ្ឍន៍​ និង​ជា​ផ្នែក​មួយ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ មក​សិក្សា​ស្រាវ​ជ្រាវ​ទស្សនា តាមតំបន់សហគមន៍ប្រជុំមិត្ត.សហគមន៍ជាំពេជ្រ.សហគមន៍អូរស្វាយ.សហគមន៍ភ្នំរមៀត. សហគមន៍ក្រឡាពាសជាដើមដែលជាតំបន់មានសក្ដានុផល​ក្នុង​ការ​រ​ស់​នៅ​រប​ស់​ស​ត្វ​គ្រប់​ប្រភេទ៕ មាស ផល្លា