[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាមប្រទេសឥណ្ឌា ឡើងដល់៧៨នាក់

សារព័ត៌មាន PTI របស់ឥណ្ឌា បានរាយការណ៍ថា មនុស្ស ៨នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋអាសាម (Assam) ខណៈស្ថានភាពទឹកជំនន់នៅរដ្ឋភាគឦសាននៅតែធ្ងន់ធ្ងរនៅឡើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះក្នុងរដ្ឋមួយនេះ នៅឆ្នាំនេះ បានកើនឡើងដល់ ៧៨ នាក់ ។

ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ និងផ្លូវរថភ្លើងកាលពីថ្ងៃចន្ទ ទី៨ កក្កដា នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ ម៉ុមបៃរបស់ប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន និងមហាវិទ្យាល័យមួយចំនួន ខណៈទឹកជន់លិចច្រាំងទន្លេនៅរដ្ឋអាសាមភាគឦសាន បានប៉ះពាល់មនុស្សជាង ២លាននាក់។

ប្រជាជនសរុបចំនួន ២២.៧៤.២៨៩ នាក់ នៅក្នុងស្រុកចំនួន ២៨ នៃរដ្ឋនេះ បាននិងកំពុងប្រឈម នឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឌូប្រ៊ី (Dhubri) គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាពលរដ្ឋ ចំនួន ៧.៥៤.៧៩១ នាក់ បានប្រឈមការរំខានដោយសារទឹកជំនន់។

ទឹកជន់លិចផ្លូវ ១៧២ ខ្សែ ស្ពាន ៦ ខ្សែ និងទំនប់ទឹក ៨ កន្លែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ទន្លេចំនួន ៩ រួមមាន ទន្លេព្រហ្មបុត្រ (Brahmaputra) ទន្លេ បារ៉ាក់ និងដៃរបស់ទន្លេនេះ កំពុងទប់ទល់កម្រិតទឹកខ្លាំង និងហូរលើសកម្រិតគ្រោះថ្នាក់នៅកន្លែងជាច្រើនក្នុងរដ្ឋនេះ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *