(កាលីហ្វ័រនីញ៉ា)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ច និងស្វែងយល់អំពីកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ និងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា នៅសាកលវិទ្យាល័យ San Francisco នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានធ្វើទស្សនកិច្ចបរិវេណសាកវិទ្យាល័យ និងបន្ទប់ពិសោធនានាផងដែរ ៕
Leave a Reply