(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះ ព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ដែលជាតុលាការកំពូលនៃអង្គការសហប្រជាជាតិ គឺជាចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពកោតសរសើរ ចំពោះទឹកចិត្ត វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាន និងកំពុងឈរជើងការពារបូរណភាពទឹកដីនៅ តាមតំបន់ព្រំដែន និងសូមអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន នីតិបុគ្គល ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ទាំងអស់ សូមជឿជាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នា ទប់ស្កាត់រាល់ការឈ្លានពានពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ៕
Leave a Reply