សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានប្រកាសផ្លាស់ប្ដូរឈ្មោះ ទៅជាក្លិប អឹម អូ អាយ កំពង់ ដេវ៉ា អេហ្វស៊ី (MOI Kompong Dewa FC) សម្រាប់ត្រៀមការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលថ្មី ឆ្នាំ២០២៥/២៦ នាពេលខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។ ជាមួយគ្នា ក្លិបក៏សម្រេចផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីទាំងស្រុងពីនិមិត្ដសញ្ញាចាស់ផងដែរ។ ការផ្លាស់ប្ដូរក្លិបថ្មីនេះ បង្ហាញឲ្យឃើញថា ក្លិបបានទទួលនូវដៃគូសហការឧបត្ថម្ភថ្មី ពោលគឺក្រុមហ៊ុន Kompong Dewa ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយ ក្រោមការដឹកនាំរបស់សហគ្រិនជនជាតិឥណ្ឌូនេស៊ី៕