ហេសបូឡាថាអ៊ីស្រាអែលចាញ់សង្គ្រាមអ៊ីរ៉ង់

បរទេស ៖ ក្រុមហេសបូឡាបានប្រកាសសាទរ ចំពោះអ្វីដែលពួកគេហៅថា ជ័យជំនះដ៏អស្ចារ្យ របស់អ៊ីរ៉ង់ លើអ៊ីស្រាអែល ក្នុងសង្គ្រាម ១២ថ្ងៃមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ពួកហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ នៅប្រទេសលីបង់ បានហៅថា ជាជ័យជម្នះរបស់សម្ព័ន្ធមិត្ត របស់ខ្លួន លើអ៊ីស្រាអែល ចាត់ទុកថាជាការចាប់ផ្តើមនៃ “ដំណាក់កាលប្រវត្តិសាស្ត្រថ្មី” ក្នុងការប្រឈមមុខនឹងអនុត្តរភាព របស់អាមេរិក និង ភាពក្រអឺតក្រទម របស់អ៊ីស្រាអែល ក្នុងតំបន់។

អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកដ៏ធំលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា ព្រមទាំងការវាយប្រហារចំគោលដៅលើអ្នកវិទ្យាសាស្ត្រ និងមេបញ្ជាការកំពូលៗ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦២៧នាក់ និងរបួស ជាង៤.៨០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៨ នាក់ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *