អ៊ីស្រាអែលនឹងមិនសុំការអនុញ្ញាតពីអាមេរិកឡើយ ហើយក៏មិនរារែកលើកដៃសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei នោះដែរ ប្រសិនបើអ៊ីស្រាអែលមានឱកាសនេះនៅក្នុងដៃ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់យល់ព្រមលើបទឈប់បាញ់ ដើម្បីបញ្ចប់អរិភាពជិតពីរសប្តាហ៍។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី២៦ ខែមិថុនាថា ប្រសិនបើមេដឹកនាំអ៊ីរ៉ង់ Khamenei ស្ថិតនៅការមើលឃើញរបស់យើង… នោះយើងមិនស្ទាក់ស្ទើនឹងលើកដៃកម្ចាត់គាត់ចេញឡើយ។
ប៉ុន្តែលោក Khamenei បានដឹងច្បាស់ពីរឿងនេះ ហើយលួចរត់ទៅពួននៅក្រោមដីដ៏ជ្រៅ និងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយមេបញ្ជាការយោធាដែលជំនួសមេទ័ពដែលត្រូវបានសម្លាប់ទាំងនោះ។ លោក Katz បានអះអាងទៀតថា យើងចង់កម្ចាត់មេដឹកនាំអ៊ីរ៉ង់ Khamenei ប៉ុន្តែនៅមិនទាន់មានឱកាសធ្វើបែបនេះនៅឡើយទេ។
គួរកត់សម្គាល់ ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា បានសម្លាប់មន្ត្រីយោធា និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់រួចមកហើយ តែយ៉ាងណាលោក Khamenei នៅតែមិនត្រូវបានអ៊ីស្រាអែលរកឃើញ។
យ៉ាងណា កាលពីថ្ងៃទី២៦ ខែមិថុនា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានបង្ហាញវត្តមានជាលើកដំបូង ក្រោយជម្លោះរយៈពេល ១២ថ្ងៃ។
លោក Khamenei បានប្រកាសពីជ័យជម្នះរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា ហើយលោកបានព្រមានថា បើអាមេរិកបើកការវាយប្រហារយោធាមួយផ្សេងទៀត អ៊ីរ៉ង់នឹងសងសឹកដោយកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់ក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
ប្រភព ៖ R
Leave a Reply