រទេស ៖ របាយការណ៍របស់ទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបញ្ចេញឲ្យដឹងថា ការផ្តាច់ជំនួយសកល ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក Donald Trump អាចធ្វើឱ្យមនុស្ស ១៤លាននាក់ស្លាប់ ក្នុងរយពេល៥ឆ្នាំ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។
ប្រភពបានឲ្យដឹងថា មួយភាគបីនៃអ្នកដែលប្រឈមនឹងការស្លាប់ទាំងនោះ គឺជាកុមារ ដែលស្មើនឹង ៤.៥លាននាក់ មានអាយុក្រោម៥ឆ្នាំ ឬ មួយឆ្នាំ ស្លាប់កុមារ ប្រហែល៧០ម៉ឺននាក់។ លោក Davide Rasella ដែលជាសហអ្នកនិពន្ធរបាយការណ៍ Lancet បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមជាច្រើន ប្រឈមនឹងភាពតក់ស្លុត ទៅនឹងជំងឺរាតត្បាតសកល ឬ ជម្លោះប្រដាប់អាវុធដ៏ធំ។
កាលពីខែមុន មន្ត្រីអង្គការសហប្រជាជាតិបានប្រាប់ BBC ថា មនុស្សរាប់សែននាក់ “កំពុងអត់ឃ្លានបន្តិចម្តងៗ” នៅក្នុងជំរុំជនភៀសខ្លួនកេនយ៉ា បន្ទាប់ពីការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក ដែលនាំឲ្យមានការកាត់បន្ថយរបបអាហារ ធ្លាក់ដល់កម្រិតទាបបំផុត មិនធ្លាប់មាន។
របាយការណ៍នេះត្រូវបានបញ្ចេញ ក្នុងពេលដែលមេដឹកនាំពិភពលោក រាប់សិបនាក់ ត្រូវជួបប្រជុំគ្នា នៅទីក្រុង Seville របស់ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះ ចូលរួមសន្និសីទស្តីពីជំនួយ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ជាព្រឹត្តិការណ៍ដ៏ធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេល១ទសវត្សរ៍។
គួររម្លឹកថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់បាននិយាយ កាលពីខែមីនាថា ដោយអនុវត្តតាមគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយលើសលុប រដ្ឋបាលរបស់លោក Trump បានលុបចោលជាង ៨០% នៃកម្មវិធីទាំងអស់ នៅទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬ USAID ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក បានដំណើរការ នៅក្នុងប្រទេសជាង៦០ ដែលភាគច្រើន តាមរយៈមូលនិធី៕
ប្រភពពី BBC
Leave a Reply