បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បាននិយាយថា លោកបានប្តេជ្ញាការពារ ក្រុមជនជាតិ Druze នៅក្នុងប្រទេសស៊ីរី។
លោក Netanyahu បាននិយាយ តាមរយៈសុន្ទរកថា កំឡុងដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនយោធា នៅជ្រលង Jordanwe កាលពីថ្ងៃអង្គារ ឲ្យដឹងថា «យើងប្តេជ្ញាការពារ អ្នកស្រុក Druze ..យើងកំពុងធ្វើប្រតិបត្តិការនេះ ព្រោះជា តម្រូវការចាំបាច់»។
ការអះអាង របស់លោក Netanyahu បានកើតមានឡើង ក្រោយប៉ុន្មានថ្ងៃដែល កងទ័ពអ៊ីស្រាអែល បានវាយប្រហារ លើរថក្រោះ ជាច្រើនគ្រឿង នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។
សម្រាប់ប្រទេសអ៊ីស្រាអែល ក្រុម Druze ត្រូវបានគេមើលឃើញថា ជាជនជាតិភាគតិច ដ៏ស្មោះត្រង់ ហើយ ជារឿយៗ បម្រើនៅក្នុងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេស មួយនេះ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ដែលប៉ះទង្គិចជាមួយក្រុម Druze ក្នុងគោលដៅចម្បង ដែលខ្លួនហៅថា «ការការពារជនជាតិភាគតិច សាសនា»៕
ប្រភពពី AFP
Leave a Reply